លោកត្រាំ ឆ្លើយតបយ៉ាងខ្លាំងទៅអធិការបតីអាល្លឺម៉ង់៖ «លោក Merz មិនដឹងអ្វីសោះពីអ៊ីរ៉ង់»

លោកត្រាំ ឆ្លើយតបយ៉ាងខ្លាំងទៅអធិការបតីអាល្លឺម៉ង់៖ «លោក Merz មិនដឹងអ្វីសោះពីអ៊ីរ៉ង់»

ប្រតិកម្មទៅអធិការបតីអាល្លឺម៉ង់ ដែលវាយប្រហារដោយវោហារស័ព្ទយ៉ាងចាស់ដៃលើសហរដ្ឋអាមេរិកជុំវិញបញ្ហាសង្គ្រាមមជ្ឈិមបូព៌ា ប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានឆ្លើយតបទៅវិញយ៉ាងខ្លាំងក្លា ដោយចោទថាលោក Friedrich Merz មិនដឹងពីអ្វីដែលខ្លួនកំពុងនិយាយ។

អធិការបតីអាល្លឺម៉ង់ Friedrich Merz

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកត្រាំបានសរសេរថា៖ «លោក Friedrich Merz គិតថាវាមិនអីទេសម្រាប់អ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរ។ គាត់មិនដឹងខ្លួនឯងកំពុងនិយាយអំពីអ្វីផង! ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ពិភពលោកទាំងមូលនឹងក្លាយជាចំណាប់ខ្មាំង»។

លោកបន្តថា៖ «ពេលនេះខ្ញុំកំពុងធ្វើរឿងមួយជាមួយអ៊ីរ៉ង់ ដែលប្រទេសដទៃ ឬប្រធានាធិបតីដទៃទៀត គួរតែធ្វើតាំងពីយូរណាស់មកហើយ។ មិនចម្លែកទេ ដែលអាល្លឺម៉ង់កំពុងដុនដាបខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត!»។

សាររបស់លោកត្រាំកើតឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់បានរិះគន់អាមេរិកថា កំពុងផុងខ្លួនក្នុងសង្គ្រាមដែលគ្មានគោលដៅច្បាស់លាស់ ហើយកំពុងអាម៉ាស់មុខដោយសារអ៊ីរ៉ង់។ លោក Merz បានថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់សាលារៀនមួយនៅទីក្រុង Marsberg ដោយបញ្ជាក់ថា អាមេរិកបានបញ្ជូនគណៈប្រតិភូទៅកាន់ប៉ាគីស្ថានតែឯង ដោយគ្មានលទ្ធផលអ្វីឡើយ។

លោក Merz បានរិះគន់យុទ្ធសាស្រ្តរបស់អាមេរិកថា កំពុងធ្វើសង្គ្រាមដោយគ្មានគោលដៅច្បាស់លាស់ ដូចកាលសង្គ្រាមអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានដែរ ពោលគឺទីក្រុងវ៉ាស៊ីនតោនត្រូវជាប់ផុងលង់ខ្លួន មិនដឹងត្រូវដកថយវិញដោយរបៀបណា។ «រឿងរ៉ាវទាំងមូល គឺខ្វះការពិចារណាឲ្យបានល្អិតល្អន់។ មកទល់ពេលនេះ ខ្ញុំមិនទាន់ឃើញថា តើអាមេរិកកំពុងជ្រើសរើសយុទ្ធសាស្ត្រដកថយបែបណានោះទេ»៕

administrator

Related Articles