អាកាសធាតុថ្ងៃនេះ! ១៣រាជធានី-ខេត្ត ត្រៀមជួបភ្លៀងលាយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១០%

អាកាសធាតុថ្ងៃនេះ! ១៣រាជធានី-ខេត្ត ត្រៀមជួបភ្លៀងលាយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១០%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព្យាករណ៍អាកាសធាតុប្រចាំថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបនៅលើសមុទ្រចិនខាងត្បូងនៅតែបន្តមានឥទ្ធិពល ធ្វើឱ្យធាតុអាកាសប្រែប្រួលចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី១ ឧសភា។

អាកាសធាតុ

តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C។

តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី និងជួរភ្នំដងរែក អាចមានភ្លៀង ១៥%។ សីតុណ្ហភាព ២៥-៣៦°C។

អាកាសធាតុកម្ពុជា

តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងបូកគោ អាចមានភ្លៀង ១០%។ រលកសមុទ្រកម្ពស់ ០.៥០-១.០០ម៉ែត្រ។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិនេះផងដែរ៕

administrator

Related Articles