ក្រុមហ៊ុនចិនដៃគូជាមួយក្រសួងទេសចរណ៍ ត្រៀមបាញ់បង្ហោះ Super App ទេសចរណ៍ឆ្លាតវៃនៅកម្ពុជា រួមបញ្ចូល AI និងប្រព័ន្ធសុវត្ថិភាពទំនើប

ក្រុមហ៊ុនចិនដៃគូជាមួយក្រសួងទេសចរណ៍ ត្រៀមបាញ់បង្ហោះ Super App ទេសចរណ៍ឆ្លាតវៃនៅកម្ពុជា រួមបញ្ចូល AI និងប្រព័ន្ធសុវត្ថិភាពទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ចិន បានសម្តែងគោលបំណងច្បាស់លាស់ក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជា ទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ (Smart Tourism Destination) តាមរយៈការអភិវឌ្ឍកម្មវិធីប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ទំនើប។

ការពិភាក្សាការងារ

គម្រោងដ៏មានសារៈសំខាន់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមហ៊ុន IG Anachak Tech ផងដែរ។

កិច្ចប្រជុំ

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពី គម្រោង Super App សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយផ្តោតសំខាន់លើប្រព័ន្ធគ្រប់គ្រងសំខាន់ៗចំនួន ៤ រួមមាន៖

  1. ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart Tourism Management)
  2. ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard)
  3. ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត (AI + Safety Management)
  4. កម្មវិធី Super App Tourism + AI

ប្រព័ន្ធទេសចរណ៍ឆ្លាតវៃ

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដែលនឹងជួយពង្រឹងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទំនើប និងប្រកួតប្រជែងក្នុងតំបន់។ លោកក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន iSoftStone និង IG Anachak Tech ធ្វើការសិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះផងដែរ។

កិច្ចសហប្រតិបត្តិការ

នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។

ដោយ៖ តារា

administrator

Related Articles