គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​៖ ម៉ូតូបុកគ្នាពេញទំហឹង បុរសម្នាក់ស្លាប់​ ៣នាក់របួសធ្ងន់នៅខណ្ឌដូនពេញ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​៖ ម៉ូតូបុកគ្នាពេញទំហឹង បុរសម្នាក់ស្លាប់​ ៣នាក់របួសធ្ងន់នៅខណ្ឌដូនពេញ

ភ្នំពេញ៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ខណៈដែលភាគីម្ខាងកំពុងបត់បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ជាបន្ទាន់ កាលពីវេលាម៉ោង២:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។

រូបភាពកន្លែងកើតហេតុ

ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម៉ាក HONDA SOOCPY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LL-7082 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។

លុះពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KV-1224 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើង រួចបានបត់ទៅកើតវិញ ក៏ជ្រុលទៅបុកម៉ូតូ SOOCPY ចំពីមុខយ៉ាងពេញទំហឹង។

រូបភាពម៉ូតូក្រោយកើតហេតុ

ការប៉ះទង្គិចដ៏ខ្លាំងនេះ បណ្តាលឱ្យភាគីម៉ូតូឌ្រីមសង់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ រីឯភាគីម៉ូតូ SOOCPY វិញរងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles