វេទិកាសារព័ត៌មាន៖ អ្នកជំនាញ និងអ្នកសារព័ត៌មានជាង ១០០នាក់ ពិភាក្សាពីបញ្ហាប្រឈម AI ក្រមសីលធម៌ និងវិជ្ជាជីវៈ

វេទិកាសារព័ត៌មាន៖ អ្នកជំនាញ និងអ្នកសារព័ត៌មានជាង ១០០នាក់ ពិភាក្សាពីបញ្ហាប្រឈម AI ក្រមសីលធម៌ និងវិជ្ជាជីវៈ

ភ្នំពេញ៖ អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ បានចូលរួមក្នុងវេទិកាសារព័ត៌មានដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។ វេទិកានេះរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) ស្ថិតនៅលើផ្លូវ OCIC ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

វេទិកា AI

ស្របពេលដែលវិស័យសារព័ត៌មានទាំងនៅកម្ពុជា និងពិភពលោកកំពុងជួបប្រទះនូវការប្រែប្រួលយ៉ាងគួរឱ្យកត់សម្គាល់ ដោយសារតែបញ្ហាប្រឈម និងទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យា ពិសេសបញ្ញាសិប្បនិម្មិត (AI) វេទិកានេះបានក្លាយជាវេទិការួមគ្នាក្នុងការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍។

វេទិកាសារព័ត៌មាន

វេទិកានេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនរូប រួមមាន៖ លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, និងលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកជំនាញលើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើនរូបទៀត។

ថ្នាក់ដឹកនាំ

ក្លឹបអ្នកកាសែតកម្ពុជាបានកត់សម្គាល់ឃើញថា ស្ថានភាពបច្ចុប្បន្នមិនគ្រាន់តែប៉ះពាល់ដល់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍវិស័យធុរកិច្ចផងដែរ។ ការរៀបចំវេទិកានេះឡើង គឺដើម្បីផ្តល់ឱកាសដល់វាគ្មិនមកពីគ្រប់វិស័យ រួមមានផ្នែក AI ធុរកិច្ច និងព័ត៌មាន បានជជែកពិភាក្សាគ្នាយ៉ាងក្បោះក្បាយអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាន និងធុរកិច្ចជន ព្រមទាំងការប្រើប្រាស់ AI ប្រកបដោយប្រយោជន៍ដល់សង្គម។

សារព័ត៌មាន

អ្នកចូលរួម

វេទិកា

កិច្ចពិភាក្សា

គួរបញ្ជាក់ផងដែរថា ក្លឹបអ្នកកាសែតកម្ពុជាបានចាត់ទុកវេទិកានេះមានសារៈសំខាន់ណាស់សម្រាប់វិស័យសារព័ត៌មាន និងវិស័យធុរកិច្ចនៅកម្ពុជា។

ប្រភព៖ (CCFR)

administrator

Related Articles