សម្តេច ម៉ែន សំអន សម្ពោធសមិទ្ធផលជាង ២៣ម៉ឺនដុល្លារ ក្នុងវត្តព្រៃខ្លូត ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចជាតិ និងជំនឿរបស់ប្រជាពលរដ្ឋ

សម្តេច ម៉ែន សំអន សម្ពោធសមិទ្ធផលជាង ២៣ម៉ឺនដុល្លារ ក្នុងវត្តព្រៃខ្លូត ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចជាតិ និងជំនឿរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផលនានាផ្នែកព្រះពុទ្ធសាសនា នៅវត្តព្រៃខ្លូត (ហៅវត្តច្រេស) ដែលមានទឹកប្រាក់សរុបជាង ២៣ម៉ឺនដុល្លារ បានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

សមិទ្ធផលវត្តព្រៃខ្លូត

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចបានបញ្ជាក់ថា ស្របពេលវិស័យអាណាចក្រ និងពុទ្ធចក្របោះជំហានទៅមុខជាមួយគ្នា ប្រជាពលរដ្ឋមានលទ្ធភាព និងសទ្ធាជ្រះថ្លា ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត រួមមាន៖ របងវត្ត ខ្លោងទ្វារ ឧបដ្ឋានសាលា និងចាក់ដីបំពេញក្នុងវត្ត។

សម្តេច ម៉ែន សំអន សម្ពោធសមិទ្ធផល

តាមរយៈសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលប្រជាពលរដ្ឋដែលកើនឡើង ក្រោមម្លប់នៃសុខសន្តិភាព ដែលបានប្រែក្លាយតំបន់នេះពីអតីតតំបន់មានសង្គ្រាម មកជាតំបន់ប្រកបដោយសក្តានុពល និងភាពទាក់ទាញ។

ពិធីសម្ពោធវត្តព្រៃខ្លូត

សម្តេចក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

វត្តព្រៃខ្លូត

ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តភូមិឃុំសុវត្ថិភាព ពិសេសចូលរួមថែរក្សាសមិទ្ធផលក្នុងវត្តនេះឱ្យបានគង់វង្ស ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

សមិទ្ធផលវត្តបរិវេណវត្តព្រៃខ្លូតពិធីបុណ្យវត្ត

administrator

Related Articles