ស្ថានការណ៍ធ្ងន់ធ្ងរ! ឥណ្ឌូណេស៊ី-ហ្វីលីពីន រងគ្រោះភ្នំភ្លើងផ្ទុះក្នុងពេលដំណាលគ្នា បង្ខំជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់

ស្ថានការណ៍ធ្ងន់ធ្ងរ! ឥណ្ឌូណេស៊ី-ហ្វីលីពីន រងគ្រោះភ្នំភ្លើងផ្ទុះក្នុងពេលដំណាលគ្នា បង្ខំជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់

នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ប្រទេសអាស៊ានចំនួន២ គឺ ឥណ្ឌូណេស៊ី និងហ្វីលីពីន សុទ្ធតែជួបគ្រោះផ្ទុះភ្នំភ្លើង បណ្តាលឲ្យមានការប្រកាសអាសន្ន និងជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព។

ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Semeru ផ្ទុះយ៉ាងសន្ធោសន្ធៅ

តាមការផ្សាយរបស់ The Star ភ្នំភ្លើង Semeru ដែលជាភ្នំភ្លើងដ៏គ្រោះថ្នាក់ និងសកម្មបំផុតមួយ បានផ្ទុះនៅម៉ោង៨ព្រឹក បាញ់ផេះឡើងលើមេឃកម្ពស់រហូតដល់ទៅ ៩០០ម៉ែត្រ បណ្តាលឲ្យអាជ្ញាធរចេញការប្រកាសអាសន្នកម្រិត ៣ និងព្រមានពលរដ្ឋនៅឲ្យឆ្ងាយរង្វង់ ១៣គីឡូម៉ែត្រ ពីភ្នំភ្លើងនេះ។ មុនពេលផ្ទុះ ទិន្នន័យអង្កេតបង្ហាញថា ភ្នំភ្លើង Semeru ដែលស្ថិតក្នុងខេត្តជ្វាខាងកើត បានរង្គើដល់ទៅ ១៨ដង។

ភ្នំភ្លើង Mayon

ហ្វីលីពីន៖ ភ្នំភ្លើង Mayon បង្ខំជម្លៀសរាប់ពាន់គ្រួសារ

ចំណែកនៅហ្វីលីពីនវិញ ក៏កើតមានគ្រោះផ្ទុះភ្នំភ្លើងដែរ ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ និងប្រកាសអាសន្នកម្រិត៣ ដូចគ្នា។ យោងតាមវិទ្យាស្ថានភ្នំភ្លើងវិទ្យារបស់ហ្វីលីពីន ភ្នំភ្លើង Mayon បានផ្ទុះបង្ខំឲ្យមនុស្សជិត ១.៥០០គ្រួសារ ត្រូវជម្លៀសជាបន្ទាន់ទៅកាន់មជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្ន។

ស្ថាប័ននេះបានឲ្យដឹងថា ភ្នំភ្លើងបានបាញ់ផេះជះគ្របលើខេត្ត Albay បង្កជាផលប៉ះពាល់ខ្លាំងគួសម ហើយចេញការព្រមានអំពីបំណាក់ដី និងលំហូរនៃកម្អែភ្នំភ្លើងផងដែរ។ លើសពីនេះ ហ្វីលីពីនបានដាក់បំរាម មិនឲ្យនរណាម្នាក់ចូលទៅក្នុងតំបន់គ្រោះថ្នាក់រង្វង់៦គីឡូម៉ែត្រ ជុំវិញភ្នំភ្លើងនេះដាច់ខាត៕

administrator

Related Articles