រន្ទះ! ឧទ្ធម្ភាគចក្រហ្វឹកហាត់ធ្លាក់ឆេះផ្ទាំងភ្លើងក្នុងខេត្ត Samut Prakan សង្គ្រោះបាន ២នាក់រងរបួស

រន្ទះ! ឧទ្ធម្ភាគចក្រហ្វឹកហាត់ធ្លាក់ឆេះផ្ទាំងភ្លើងក្នុងខេត្ត Samut Prakan សង្គ្រោះបាន ២នាក់រងរបួស

ប្រទេសថៃ ៖ កើតហេតុការណ៍ដ៏រន្ធត់នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ នេះ ខណៈឧទ្ធម្ភាគចក្រហ្វឹកហាត់ធុនស្រាលមួយគ្រឿង បានធ្លាក់ឆេះយ៉ាងគំហុកក្នុងខេត្ត Samut Prakan។

ឧទ្ធម្ភាគចក្រធ្លាក់ឆេះ

តាមការផ្សាយរបស់ Khaosod បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅឃុំ Thai Ban ក្នុងស្រុក Mueang ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកស្លាប់ទេ មានតែរបួសចំនួន ២នាក់ប៉ុណ្ណោះ។ ឧទ្ធម្ភាគចក្រដែលធ្លាក់នេះ មានម៉ូដែល Guimbal Cabri G2 ធុនស្រាល ២កៅអី ប្រើប្រាស់សម្រាប់ហ្វឹកហាត់។

មន្ត្រីជំនាញបានឲ្យដឹងថា មូលហេតុនៃការធ្លាក់គឺបណ្តាលមកពីបញ្ហាម៉ាស៊ីន។ ឧទ្ធម្ភាគចក្រនេះបានហោះឡើងនៅម៉ោងប្រហែល ០៨:៣០ ព្រឹក ចេញពីរោងចក្រមួយក្នុងតំបន់ ឆ្ពោះទៅកាន់មូលដ្ឋានផ្សេងទៀតនៅខេត្ត Chonburi។ បន្ទាប់ពីហោះឡើងដល់កម្ពស់ប្រហែល ១០ ម៉ែត្រ ឧទ្ធម្ភាគចក្រក៏ជួបបញ្ហាបច្ចេកទេស បង្ខំឲ្យអ្នកបើកព្យាយាមចុះចតជាបន្ទាន់ក្នុងចម្ងាយប្រហែល ៣០ ម៉ែត្រពីចំណុចហោះឡើង។

ក្នុងអំឡុងពេលចុះចត ស្លាបចក្របានបោកទង្គិចជាមួយព្រៃខ្ពស់ៗ បណ្តាលឲ្យឆាបឆេះជាភ្លើងយ៉ាងសន្ធោសន្ធៅ។ យ៉ាងណាក្តី អ្នកជិះក្នុងនោះបានចេញមកក្រៅដោយរួចរស់ជីវិតទាំងអស់គ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles