សោកនាដកម្ម! ផ្ទុះរោងចក្រកាំជ្រួចផ្កាភ្លើងនៅខេត្ត Hunan ប្រទេសចិន បណ្តាលឲ្យស្លាប់-របួសជាង ៨០នាក់

សោកនាដកម្ម! ផ្ទុះរោងចក្រកាំជ្រួចផ្កាភ្លើងនៅខេត្ត Hunan ប្រទេសចិន បណ្តាលឲ្យស្លាប់-របួសជាង ៨០នាក់

សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ថា ការផ្ទុះដ៏សម្បើមមួយបានកើតឡើងនៅឯរោងចក្រផលិតកាំជ្រួចផ្កាភ្លើងមួយ ក្នុងខេត្ត Hunan នៃប្រទេសចិន ដែលបានសម្លាប់មនុស្សយ៉ាងតិច ២១នាក់ និងរបួសជាង ៦១នាក់ទៀត។

រូបថតហេតុការណ៍ផ្ទុះរោងចក្រ

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV និង Xinhua បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Changsha នៃខេត្ត Hunan កាលពីថ្ងៃចន្ទ នៅវេលាម៉ោង ៤:៤០នាទីរសៀល ដោយក្រុមអ្នកពន្លត់អគ្គិភ័យ ក្រុមអ្នកជួយសង្គ្រោះ និងបុគ្គលិកពេទ្យជិត ៥០០នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ។

ការផ្ទុះនេះបានកើតឡើងនៅឯរោងចក្រ Huasheng Fireworks Manufacturing and Display Company។ បន្ទាប់ពីហេតុការណ៍នេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញបញ្ជាជាបន្ទាន់ឲ្យអាជ្ញាធរចិនបើកការស៊ើបអង្កេតរកមូលហេតុ និងស្វែងរកអ្នកទទួលខុសត្រូវ ព្រមទាំងរឹតបន្តឹងបទដ្ឋានសុវត្ថិភាពដើម្បីទប់ស្កាត់ឧបទ្ទវហេតុស្រដៀងគ្នានេះនៅពេលអនាគត៕

ដោយ៖ ធីរីណា || រូបថត៖ CCTV

administrator

Related Articles