សាហាវ! ក្រុមក្មេងទំនើងបាញ់ប្រហារដាក់ពិធីជប់លៀងក្បែរបឹង អ្នកចូលរួម២៣នាក់របួសធ្ងន់ស្រាល ព្រឹត្តិការណ៍ដ៏តក់ស្លុតនៅរដ្ឋ Oklahoma

សាហាវ! ក្រុមក្មេងទំនើងបាញ់ប្រហារដាក់ពិធីជប់លៀងក្បែរបឹង អ្នកចូលរួម២៣នាក់របួសធ្ងន់ស្រាល ព្រឹត្តិការណ៍ដ៏តក់ស្លុតនៅរដ្ឋ Oklahoma

រូបភាពព្រឹត្តិការណ៍បាញ់ប្រហារ

រដ្ឋ Oklahoma៖ ការប៉ះទង្គិចគ្នានៅក្នុងពិធីជប់លៀងមួយដែលគ្មានការអនុញ្ញាត នៅទីលានបោះជំរំមួយកន្លែង បានបង្កឱ្យមានការបាញ់ប្រហារដ៏គួរឱ្យរន្ធត់ បណ្តាលឱ្យមនុស្ស ២៣ នាក់រងរបួស ដែលក្នុងនោះខ្លះមានរបួសធ្ងន់ធ្ងរ។

តាមរបាយការណ៍របស់ប៉ូលីស Edmond ការបាញ់ប្រហារនេះបានកើតឡើងនៅវេលាម៉ោង ៩ យប់ ថ្ងៃទី ៤ ខែឧសភា នៅពិធីជប់លៀងឈ្មោះ “Sunday Funday” ដែលគ្មានការអនុញ្ញាត នៅទីលានបោះជំរំ Scissortail លើបឹង Arcadia ក្នុងទីក្រុង Edmond។ ពិធីជប់លៀងនេះត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ទាក់ទាញក្មេងជំទង់យ៉ាងច្រើនមកពីទីក្រុងក្បែរខាង។

រូបភាពទីតាំងកើតហេតុ

លោកស្រី Shamia McKinney សមាជិកគណៈកម្មាធិការរៀបចំពិធីជប់លៀង បានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានគ្រោងទុកសម្រាប់តែអ្នកដែលមានអាយុលើសពី ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអនីតិជនជាច្រើននៅតែបង្ហាញមុខចូលរួម។ លោកស្រីបញ្ជាក់ថា ការប្រយុទ្ធគ្នាមួយបានផ្ទុះឡើងរវាងក្មេងស្រីពីរនាក់មុនពេលកើតហេតុបាញ់ប្រហារ។

សាក្សីអាយុ ១៨ ឆ្នាំម្នាក់បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានមនុស្ស ២៥០ នាក់បានចូលរួម។ ជម្លោះនេះបានចាប់ផ្តើមពីរឿងឈ្លោះគ្នាអំពីមិត្តប្រុស រហូតបង្កឱ្យមានភាពវឹកវរ។ ប៉ូលីសសង្ស័យថា យ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាញ់ប្រហារ។ ក្នុងចំណោមអ្នករបួស ២៣ នាក់ ភាគច្រើនរងរបួសដោយគ្រាប់កាំភ្លើង ហើយ ១៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាន់។

រូបភាពប៉ូលីសចុះអន្តរាគមន៍

ដោយ៖ ធីរីណា,,រូបថត៖ AP

administrator

Related Articles