ចិនថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើគុយបា និងជំរុញឲ្យលុបចោលការហាមឃាត់ពាណិជ្ជកម្មជាបន្ទាន់

ចិនថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើគុយបា និងជំរុញឲ្យលុបចោលការហាមឃាត់ពាណិជ្ជកម្មជាបន្ទាន់

ទីក្រុងប៉េកាំងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីរបស់រដ្ឋបាលលោក Trump លើប្រទេសគុយបា ដោយអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការហាមឃាត់ពាណិជ្ជកម្ម និងទណ្ឌកម្មទាំងអស់ជាបន្ទាន់។

ចិន-គុយបា-ទណ្ឌកម្ម

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិនបានចេញផ្សាយកាលពីថ្ងៃទី 5 ខែឧសភា ដោយបញ្ជាក់ថាការពង្រីកទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកគឺ “ខុសច្បាប់” និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ នេះធ្វើឡើងបន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី 1 ខែឧសភា ដើម្បីរឹតបន្តឹងវិធានការសម្ពាធលើក្រុងហាវ៉ាណា។

តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ទណ្ឌកម្មទាំងនេះមិនត្រឹមតែប្រឆាំងនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរំលោភលើសិទ្ធិនៃការមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបាផងដែរ។

សេចក្តីថ្លែងការណ៍របស់ចិនបានអំពាវនាវយ៉ាងច្បាស់ថា៖ “ចិនអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ចប់ការហាមឃាត់ពាណិជ្ជកម្ម និងទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសគុយបាជាបន្ទាន់ ក៏ដូចជាសម្ពាធបង្ខិតបង្ខំគ្រប់ទម្រង់” ខណៈពេលដែលបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះគុយបាក្នុងការការពារអធិបតេយ្យភាព និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។

ទណ្ឌកម្មគុយបា

យោងតាមមន្ត្រីសេតវិមាន ទណ្ឌកម្មថ្មីនេះផ្តោតលើបុគ្គល អង្គការ និងភាគីពាក់ព័ន្ធដែលត្រូវបានគេជឿថាគាំទ្រឧបករណ៍សន្តិសុខរបស់ទីក្រុងហាវ៉ាណា ឬពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

នៅក្នុងពេលដំណាលគ្នានេះដែរ ប្រធានាធិបតីគុយបាបានអះអាងយ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនលាលែងពីតំណែងក្រោមសម្ពាធពីសហរដ្ឋអាមេរិកឡើយ។

មេដឹកនាំគុយបា

ដោយ៖ ធីរីណា (រូបថត៖ AFP)

administrator

Related Articles