រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចុះចតប៉េកាំង ជួបវ៉ាង យី មុនត្រាំមកដល់

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចុះចតប៉េកាំង ជួបវ៉ាង យី មុនត្រាំមកដល់

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

រូបភាពទាក់ទងនឹងដំណើរទស្សនកិច្ច

តាមទីភ្នាក់ងារសារព័ត៌មាន Fars លោក Araghchi នឹងបើកកិច្ចពិភាក្សាជាមួយលោក Wang Yi ស្ដីពីទំនាក់ទំនងទ្វេភាគី ព្រមទាំងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងតំបន់។ ចិនគឺជាអតិថិជនទិញប្រេងដ៏ធំមួយពីអ៊ីរ៉ង់ ដោយមិនខ្វល់ពីទណ្ឌកម្មប្រេងរបស់សហរដ្ឋអាមេរិកឡើយ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់។

ដំណើរទស្សនកិច្ចរបស់លោក Araghchi ទៅកាន់ទីក្រុងប៉េកាំង ធ្វើឡើងនៅមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភានេះ ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ដំបូងឡើយគ្រោងធ្វើឡើងកាលពីខែមេសា តែត្រូវបានពន្យារពេល ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់។

រូបភាពទាក់ទងនឹងដំណើរទស្សនកិច្ច

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ ក៏បានអំពាវនាវឱ្យចិនដាក់សម្ពាធលើលោក Araghchi ដើម្បីឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរ។

ដោយ៖ ធីរីណា

administrator

Related Articles