តារាសម្ដែងចិនល្បីឈ្មោះ Tang Wei អាយុ ៤៧ឆ្នាំ បានប្រកាសដំណឹងរីករាយថា នាងកំពុងពពោះកូនទី២ជាមួយស្វាមីជាអ្នកដឹកនាំរឿងកូរ៉េខាងត្បូង Kim Tae Yong អាយុ ៥៧ឆ្នាំ។

Tang បានចែករំលែកព័ត៌មាននេះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២៩ ខែមេសា ដោយនាងបានសរសេរថា៖ “នេះជាព័ត៌មានដ៏ធំមួយដែលមិននឹកស្មានដល់។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ វាហាក់បីដូចជាគ្រួសាររបស់យើងនឹងទទួលស្វាគមន៍កូនសេះតូចមួយទៀត។ គ្រប់គ្នារំភើបចិត្តណាស់។ អរគុណដោយស្មោះសម្រាប់ការចាប់អារម្មណ៍របស់អ្នក។”
ការប្រកាសនេះត្រូវបានអមដោយរូបថតគ្រួសារដែលបង្ហាញពីដៃរបស់ Tang លោក Kim និងកូនស្រីកាន់សេះតុក្កតា ដែលត្រូវបានគេបកស្រាយថា ទារកនឹងកើតក្នុងឆ្នាំសេះ (ចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦)។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះរបស់ Tang បានផ្សព្វផ្សាយអស់ជាច្រើនសប្តាហ៍មុននេះ បន្ទាប់ពីនាងត្រូវបានគេឃើញដើរទិញឥវ៉ាន់ជាមួយស្វាមីក្នុងទីក្រុងប៉េកាំង ព្រមទាំងរូបភាពពីព្រឹត្តិការណ៍ដើរម៉ូដនៅសៀងហៃដែលបង្ហាញពីកូនតូចផងដែរ។

Tang និង Kim បានរៀបការនៅខែកក្កដា ឆ្នាំ ២០១៤ បន្ទាប់ពីបានសហការគ្នាក្នុងខ្សែភាពយន្ត “Late Autumn” (២០១០) និងមានកូនស្រីម្នាក់ក្នុងឆ្នាំ ២០១៦។ Tang ល្បីល្បាញខាងដើរតួក្នុងរឿង “Lust, Caution” (២០០៧) និង “Decision to Leave”។ នាងនឹងបង្ហាញខ្លួនក្នុងរឿង “The Brigands of Rattlecreek” ដែលដឹកនាំដោយ Park Chan Wook។
