អ្នកម៉ៅការ FAA ត្រូវបានចាប់ខ្លួនពីបទគំរាមសម្លាប់លោក Trump តាមអ៊ីមែល

អ្នកម៉ៅការ FAA ត្រូវបានចាប់ខ្លួនពីបទគំរាមសម្លាប់លោក Trump តាមអ៊ីមែល

វ៉ាស៊ីនតោន៖ បុរសម្នាក់ដែលធ្វើការជាអ្នកម៉ៅការឱ្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅរដ្ឋ New Hampshire ត្រូវបានចាប់ខ្លួនពីបទគំរាមកំហែងប្រឆាំងនឹងលោក Donald Trump បន្ទាប់ពីសេតវិមានបានទទួលអ៊ីមែលគំរាមសម្លាប់ប្រធានាធិបតី។

រូបភាពព័ត៌មាន

យោងតាមឯកសារតុលាការ លោក Dean DelleChiaie មកពីក្រុង Nashua ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ពីបទទំនាក់ទំនងអន្តររដ្ឋអំពីការគំរាមកំហែង។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានឲ្យដឹងថា FAA បានផ្អាកការងាររបស់ជនសង្ស័យ បន្ទាប់ពីរកឃើញថាគាត់បានប្រើកុំព្យូទ័រការងារស្វែងរកព័ត៌មានទាក់ទងនឹងការប៉ុនប៉ងធ្វើឃាត។

សេតវិមានបានទទួលអ៊ីមែលពីជនសង្ស័យនៅថ្ងៃទី 21 ខែមេសា។ ការស្វែងរកតាមកុំព្យូទ័ររបស់គាត់រួមមាន “របៀបយកកាំភ្លើងចូលកន្លែងធ្វើការសហព័ន្ធ” “ភាគរយប្រជាជនដែលចង់ឲ្យប្រធានាធិបតីស្លាប់” និងឃ្លា “ខ្ញុំនឹងសម្លាប់លោក ដូណាល់ ចន ត្រាំ”។

ជនសង្ស័យក៏បានស្វែងរកទីតាំងផ្ទះរបស់អនុប្រធានាធិបតី JD Vance និងប្រធានមន្ទីរបញ្ចកោណ Pete Hegseth រួមទាំងឈ្មោះ និងអាយុកូនៗរបស់ពួកគេផងដែរ។ លោក DelleChiaie បានប្រាប់អាជ្ញាធរថាគាត់ខកចិត្តនឹងរដ្ឋបាលលោក Trump លើប្រធានបទជាច្រើន រួមមានការបោះឆ្នោត ការលើកលែងទោស និងឯកសារ Epstein។

គួរបញ្ជាក់ថា លោក Trump គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតចំនួនបីចាប់តាំងពីឆ្នាំ 2024 រួមទាំងហេតុការណ៍នៅឯពិធីជប់លៀងសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន៕

ប្រភព៖ Reuters

administrator

Related Articles