អធិការនគរបាលក្រុងបាវិត ឃាត់ខ្លួនសិស្សានុសិស្សអនីតិជន៧នាក់ ក្រោយបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្ដាញសង្គម

អធិការនគរបាលក្រុងបាវិត ឃាត់ខ្លួនសិស្សានុសិស្សអនីតិជន៧នាក់ ក្រោយបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្ដាញសង្គម

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងសិស្សសាលាជាអនីតិជនចំនួន៧នាក់ ពាក់ព័ន្ធករណីកាន់កាំបិតឌឺដងបង្ហោះលើបណ្ដាញសង្គមដែលធ្វើឲ្យបង្កភាពអន្ដិសុខនៅក្នុងសង្គម។

ការឃាត់ខ្លួនក្រុមសិស្ស

ការឃាត់ខ្លួនក្រុមក្មេងទំនើងសិស្សសាលាជាអនីតិជននេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមទាំងនេះបានបង្ហោះរូបភាពកាន់កាំបិតឌឺដងគ្នានៅលើបណ្ដាញសង្គម Facebook ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពអនាធិបតេយ្យនៅក្នុងសង្គម។

រូបភាពកាន់កាំបិតរបស់ក្មេងទំនើង

លោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងដោយមានការសហការជាមួយលោកនាយកសាលាបឋមសិក្សាបាវិត ដោយឃាត់ខ្លួនក្រុមសិស្សសាលាចំនួន៧នាក់ ដែលសុទ្ធសឹងជាអនីតិជន។

កិច្ចសន្យាអប់រំដល់ក្រុមសិស្ស

ក្រោយពីឃាត់ខ្លួនរួច កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមបន្តទៀត។

សិស្សកំពុងសន្យាអប់រំ

administrator

Related Articles