លោក Trump ចុះចតប៉េកាំង! ប៉េកាំងបិទសណ្ឋាគារ និងដាក់ពង្រាយយន្តហោះ C-17 ត្រៀមកិច្ចប្រជុំកំពូលជាមួយលោក Xi Jinping

លោក Trump ចុះចតប៉េកាំង! ប៉េកាំងបិទសណ្ឋាគារ និងដាក់ពង្រាយយន្តហោះ C-17 ត្រៀមកិច្ចប្រជុំកំពូលជាមួយលោក Xi Jinping

ទីក្រុងប៉េកាំងកំពុងត្រៀមខ្លួនយ៉ាងគគ្រឹកគគ្រេងដើម្បីទទួលប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនឹងចុះចតនៅល្ងាចថ្ងៃទី១៣ ខែឧសភា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping។

លោក Trump ត្រូវបានគេរំពឹងថានឹងស្នាក់នៅសណ្ឋាគារ Four Seasons ផ្កាយប្រាំ នៅភាគឦសានទីក្រុងប៉េកាំង ដែលមានចម្ងាយត្រឹមតែ ៧០០ ម៉ែត្រពីស្ថានទូតអាមេរិក។ រីឯគណៈប្រតិភូរបស់លោកវិញ នឹងស្នាក់នៅសណ្ឋាគារ Kempinski Beijing Yansha Center ដែលនៅក្បែរនោះ។

សន្តិសុខប៉េកាំង

វិធានការសន្តិសុខត្រូវបានដំឡើងកម្រិតខ្លាំងក្លា ដោយប៉ូលីសប្រដាប់អាវុធត្រូវបានដាក់ពង្រាយយ៉ាងតឹងរ៉ឹងនៅមុខសណ្ឋាគារទាំងពីរ។ ផ្លូវម្ខាងខាងលិចនៃសណ្ឋាគារ Four Seasons ត្រូវបានបិទទាំងស្រុង ហើយភោជនីយដ្ឋាន និងហាងលក់នំរបស់សណ្ឋាគារបានឈប់ទទួលភ្ញៀវខាងក្រៅចាប់ពីថ្ងៃទី១២ ខែឧសភា។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែឧសភាមក យន្តហោះដឹកជញ្ជូន C-17 ជាច្រើនគ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីដឹកជញ្ជូនឧបករណ៍សន្តិសុខ និងឧបករណ៍ទំនាក់ទំនងរបស់សេវាសម្ងាត់សហរដ្ឋអាមេរិក។

យន្តហោះ C-17

ក្រៅពីនេះ កាលវិភាគពីសេតវិមានបានបង្ហាញថា នៅរសៀលថ្ងៃទី១៤ ខែឧសភា លោក Trump នឹងទៅទស្សនាប្រាសាទឋានសួគ៌ជាមួយលោក Xi។ ប្រាសាទឋានសួគ៌ក៏ត្រូវបានបិទសម្រាប់សាធារណជនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

administrator

Related Articles