អបអរសាទរ! អតីតពលករជិត ១០០នាក់ ទទួលវិញ្ញាបនបត្រ RPL បំប្លែងបទពិសោធជីវិតជាឋានៈផ្លូវការ

អបអរសាទរ! អតីតពលករជិត ១០០នាក់ ទទួលវិញ្ញាបនបត្រ RPL បំប្លែងបទពិសោធជីវិតជាឋានៈផ្លូវការ

ខេត្តបាត់ដំបង៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធី RPL (ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន) នៅវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

RPL Program

កម្មវិធី RPL នេះមានសារៈសំខាន់ណាស់ក្នុងការបំប្លែង បទពិសោធការងារ របស់អតីតពលករទៅជាវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ ដោយមានអតីតពលករមកពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្ររួចហើយចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការ។

RPL Certification

ក្នុងចំណោមអ្នកទទួលបានវិញ្ញាបនបត្រ ពលករចំនួន ៥នាក់ បានឡើងចែករំលែកបទពិសោធដ៏រំភើប ដោយពួកគាត់បង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនធ្លាប់នឹកស្មានដល់។

Workers sharing experience

ពួកគាត់អះអាងថា វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងអនាគត ព្រោះវាធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯង និងមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់

Happy workers

ឯកឧត្តម ហេង សួរ បានកោតសរសើរ និងអបអរសាទរចំពោះប្អូនៗទាំងអស់ ដោយឯកឧត្តមសង្កេតឃើញថា ក្រោយពីទទួលបានវិញ្ញាបនបត្រ ប្អូនៗមានជំនឿទុកចិត្តលើខ្លួនឯងកាន់តែខ្លាំងឡើង។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្អូនៗជួយផ្សព្វផ្សាយដល់អ្នកជិតខាងនិងអតីតពលករដទៃទៀតឱ្យមកដាក់ពាក្យធ្វើតេស្តដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

Minister Heng Suor speaking

លោកស្រី Xiaoyan Qian មានប្រសាសន៍ថា ប្អូនៗទាំងអស់អាចក្លាយជា «ទូតសុច្ឆន្ទៈសម្រាប់ RPL» នៅក្នុងវិស័យផ្សេងៗ ជាពិសេសស្ត្រី។ លោកស្រីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សួរ កម្មវិធីនេះនឹងកាន់តែរីកចម្រើន ជួយកសាងទំនុកចិត្តដល់យុវជនជំនាន់ក្រោយ។

UN and ILO representatives

ក្នុងឱកាសនោះដែរ ក៏មានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងសំណូមពរចំពីសំណាក់អ្នកចូលរួម ដើម្បីឱ្យដំណើរការនៃការអនុវត្តកម្មវិធី RPL កាន់តែរលូន និងមានការចុះឈ្មោះចូលរួមកាន់តែច្រើនថែមទៀត៕

RPL event group photo

administrator

Related Articles