ដកថយមួយជំហាន! លោកត្រាំផ្អាកវាយប្រហារអ៊ីរ៉ង់ តាមសំណើមេដឹកនាំឈូងសមុទ្រពែរ្ស

ដកថយមួយជំហាន! លោកត្រាំផ្អាកវាយប្រហារអ៊ីរ៉ង់ តាមសំណើមេដឹកនាំឈូងសមុទ្រពែរ្ស

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលពីមុនប្រកាសបន្តវាយកម្ទេចអ៊ីរ៉ង់ជាថ្មីនៅថ្ងៃទី១៩ ឧសភា បានប្រកាសផ្អាកការវាយប្រហារនោះវិញ តាមសំណើរបស់មេដឹកនាំបណ្ដាប្រទេសតំបន់ឈូងសមុទ្រពែរ្ស ដែលជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងអាចសម្រេចបាន។

នាយករដ្ឋមន្ត្រី

នៅក្នុងសារតាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំអះអាងថា អាមេរិកនៅតែត្រៀមជានិច្ចធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងដែលអាចទទួលយកបានទេនោះ។ លោកបញ្ជាក់ថាសំណើផ្អាកប្រតិបត្តិការយោធានេះ មកពីមេដឹកនាំកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម។ កិច្ចព្រមព្រៀងត្រូវធានាថាអ៊ីរ៉ង់មិនអាចបំពាក់អាវុធនុយក្លេអ៊ែរបានឡើយ។

កិច្ចចរចា

កាលពីថ្ងៃទី១៧ ឧសភា លោកត្រាំបានគំរាមថាអ៊ីរ៉ង់នឹងគ្មានសល់អ្វីឡើយ ប្រសិនបើមិនព្រមធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដោយឆាប់រហ័ស។ លោកព្រមានថាពេលវេលាត្រូវបានតម្រូញ។ ជាការឆ្លើយតប អ៊ីរ៉ង់បានប្រកាសថាខ្លួនត្រៀមខ្លួនពេញលេញសម្រាប់គ្រប់យថាភាព។

ទង់ជាតិ

ក្រសួងការបរទេសអ៊ីរ៉ង់បញ្ជាក់ថា ការប្រាស្រ័យទាក់ទងជាមួយវ៉ាស៊ីនតោននៅតែបន្តតាមរយៈអាជ្ញាកណ្ដាលប៉ាគីស្ថាន។ អ៊ីរ៉ង់នៅតែទាមទារឱ្យបញ្ឈប់ការបង្កកទ្រព្យសម្បត្តិនៅបរទេស និងលុបចោលទណ្ឌកម្មអន្តរជាតិ។ មន្ត្រីយោធាអ៊ីរ៉ង់បានព្រមានថា បើរងការឈ្លានពានជាថ្មី កងទ័ពអាមេរិកនឹងជួបសេណារីយ៉ូនឹកស្មានមិនដល់។ អនុប្រធានសភាអ៊ីរ៉ង់បន្ថែមថា បើទីតាំងប្រេងអ៊ីរ៉ង់រងការវាយប្រហារ អ៊ីរ៉ង់នឹងវាយប្រហារទីតាំងប្រេងក្នុងតំបន់ទាំងមូល។

administrator

Related Articles