សង្គ្រាមអាមេរិក-អ៊ីរ៉ង់ ធ្វើឱ្យក្រុមហ៊ុនជុំវិញពិភពលោកខាតបង់ជាង ២៥ ប៊ីលានដុល្លារ

សង្គ្រាមអាមេរិក-អ៊ីរ៉ង់ ធ្វើឱ្យក្រុមហ៊ុនជុំវិញពិភពលោកខាតបង់ជាង ២៥ ប៊ីលានដុល្លារ

ការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យក្រុមហ៊ុននានានៅជុំវិញពិភពលោកខាតបង់យ៉ាងហោចណាស់ ២៥ ប៊ីលានដុល្លាររួចទៅហើយ ហើយតួលេខនេះកំពុងបន្តកើនឡើងជាលំដាប់។

សង្គ្រាមអាមេរិក-អ៊ីរ៉ង់

រាប់តាំងពីជម្លោះផ្ទុះឡើងនៅចុងខែកុម្ភៈ ក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី បានរងផលប៉ះពាល់ដោយសារកំណើនថ្លៃថាមពល ការរំខានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងបញ្ហាពាណិជ្ជកម្ម ដែលបណ្ដាលមកពីការបិទខ្ទប់ច្រកហ័រមូហ្សរបស់អ៊ីរ៉ង់។

ក្រុមហ៊ុនយ៉ាងហោចណាស់ ២៧៩ បាននិយាយថា សង្គ្រាមបានបង្ខំពួកគេឱ្យចាត់វិធានការការពារដើម្បីកាត់បន្ថយការខូចខាតផ្នែកហិរញ្ញវត្ថុ។ ជំហានទាំងនេះរួមមានការដំឡើងថ្លៃផលិតផល កាត់បន្ថយផលិតកម្ម បញ្ឈប់ភាគលាភ ផ្អាកការងារកម្មករ និងការស្នើសុំជំនួយបន្ទាន់ពីរដ្ឋាភិបាល។

ជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលជាបញ្ហាបន្តបន្ទាប់ពីកូវីដ១៩ និងសង្រ្គាមអ៊ុយក្រែន កំពុងកាត់បន្ថយការរំពឹងទុកពីដំណើរការអាជីវកម្មពេញមួយឆ្នាំ ២០២៦ ដោយគ្មានសញ្ញាច្បាស់ថានឹងបញ្ចប់ភ្លាមៗនោះទេ។

លោក Marc Bitzer នាយកប្រតិបត្តិក្រុមហ៊ុន Whirlpool បានប្រាប់អ្នកវិភាគថា៖ «កម្រិតនៃការធ្លាក់ចុះនៃឧស្សាហកម្ម គឺស្រដៀងគ្នានឹងវិបត្តិហិរញ្ញវត្ថុពិភពលោក ហើយថែមទាំងធ្ងន់ធ្ងរជាងអំឡុងវិបត្តិសេដ្ឋកិច្ចផ្សេងៗទៅទៀត»។

ផលប៉ះពាល់សេដ្ឋកិច្ច

គួរគូសបញ្ជាក់ថា ការបិទច្រកហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក បានធ្វើឱ្យតម្លៃប្រេងហក់ឡើងដល់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល ពោលគឺខ្ពស់ជាងមុនសង្រ្គាម ៥០%។ ការផ្គត់ផ្គង់ជី អេល្យូម អាលុយមីញ៉ូម ប៉ូលីអេទីឡែន និងធាតុចូលសំខាន់ៗផ្សេងទៀត ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។

វិបត្តិប្រេង

administrator

Related Articles