admin

administrator

រុស្ស៊ីហាមឃាត់អ្នកនយោបាយអាមេរិកជាច្រើនមិនឲ្យចូលទឹកដី រួមទាំងអតីតប្រធានាធិបតី បៃដិន និងអូបាម៉ា

ភ្នំពេញ៖ កាលពីថ្ងៃមុន ការអវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ក្នុងគណៈប្រតិភូដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី បានធ្វើឲ្យមានការសង្ស័យពីមន្ត្រីអាមេរិកមួយចំនួន។ គណៈប្រតិភូនេះមានវត្តមានរបស់លោក Jared Kushner កូនប្រសាប្រធានាធិបតីដូណាល ត្រាំ និងបេសកជនអាមេរិក Steve Witkoff។ ក្រោយមក កាសែត The Guardian បានរកឃើញថា…

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ហៅមកសួរនាំ បន្ទាប់ពីមានការចោទប្រកាន់លោកនាយប៉ុស្តិ៍នគរបាលជ្រោយចង្វារ មិនទទួលដោះស្រាយករណីបុរសចិនដេកលក់លើម៉ូតូកង់៣

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ មកសួរនាំបំភ្លឺជាបន្ទាន់ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទថា មិនទទួលដោះស្រាយករណីជនជាតិចិនម្នាក់ដេកលក់លើម៉ូតូកង់៣ (PassApp)។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមណែនាំរបស់លោកស្នងការ ចំពោះមន្ត្រីដែលបំពេញភារកិច្ចអនុវត្តការងារមិនបានត្រឹមត្រូវ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ…

យន្តហោះ F-16 អាមេរិក ធ្លាក់ផ្ទុះឆេះនៅកាលីហ្វ័រញ៉ា អណ្តាតភ្លើងហុយខ្ពស់

យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់និងផ្ទុះឆេះយ៉ាងខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី៣ ខែធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍នេះកើតឡើងអំឡុងពេលការហ្វឹកហ្វឺនរបស់អង្គភាពកងកម្លាំងដែនអាកាស Thunderbirds នៅទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរតំបន់ Trona។ រូបភាពនិងវីដេអូនៃហេតុការណ៍ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ ពីឡុតបានលោតចុះតាមឆ័ត្រយោងដោយសុវត្ថិភាព នៅឆ្ងាយពីកន្លែងយន្តហោះធ្លាក់។ ការផ្ទុះឆេះបានបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ដែលអាចមើលឃើញពីចម្ងាយ។ សំណាងល្អដែលមិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។ ក្រុមស៊ើបអង្កេតកំពុងស្វែងរកមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ។ នេះមិនមែនជាលើកដំបូងដែលយន្តហោះ F-16 ធ្លាក់អំឡុងពេលហ្វឹកហ្វឺនទេ។ កាលពីឆ្នាំ២០២៤…

ស្រីលង្កាប្រកាសអាសន្នជាថ្មី ទឹកជំនន់សម្លាប់ជីវិតជាង ៦០០នាក់ និងផ្លាស់ទីលំនៅជាង ២២៥,០០០នាក់

ស្រីលង្កា៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសអាសន្នជាថ្មីម្តងទៀតដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងបន្តគំរាមកំហែងប្រទេសនេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោយពីភ្លៀងនៅបន្តធ្លាក់ខ្លាំង ធ្វើឱ្យស្ថានភាពទឹកជំនន់ និងបញ្ហាបាក់ដីកាន់តែអាក្រក់ឡើង។ តំបន់ភាគកណ្តាលនៃប្រទេសស្រីលង្កាបានទទួលរងគ្រោះធម្មជាតិអស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយសារឥទ្ធិពលព្យុះស៊ីក្លូនឌីតវ៉ា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) តួលេខអ្នកស្លាប់បានកើនឡើងដល់ ៦០៧នាក់ ខណៈពលរដ្ឋជាង ២២៥,០០០នាក់ត្រូវជម្លៀសចេញពីផ្ទះ និងទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះ។ អ្នកដែលរងផលប៉ះពាល់ដោយប្រយោលមានជាង ២លាននាក់ ដែលបង្ហាញពីទំហំនៃគ្រោះមហន្តរាយនេះ។ រដ្ឋាភិបាលកំពុងបន្តធ្វើការសង្គ្រោះ និងផ្តល់ជំនួយដល់អ្នករងគ្រោះ។ អត្ថបទ៖…

ថៃប្រឈមវិបត្តិខ្យល់ពុលធ្ងន់ធ្ងរ ជនរងគ្រោះលើសពី១០លាននាក់ក្នុងឆ្នាំ២០២៥

រាជធានីបាងកក និងតំបន់ភាគខាងជើងនៃប្រទេសថៃ កំពុងប្រឈមមុខនឹងវិបត្តិខ្យល់ពុល PM2.5 ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានប៉ះពាល់ដល់សុខភាពពលរដ្ឋជាង ១០ លាននាក់ក្នុងឆ្នាំ២០២៥នេះ។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានបង្ហាញដោយវេជ្ជបណ្ឌិត Supakorn Tultrairatana ពីមន្ទីរពេទ្យ Nopparat Rajathanee ដែលបង្ហាញពីគ្រោះថ្នាក់ពិតប្រាកដនៃបញ្ហាខ្យល់ពុលដែលកំពុងគ្របដណ្តប់ទឹកដីថៃ។ យោងតាមការផ្សាយព័ត៌មានរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ…

ជនជាតិចិនដកកាំភ្លើងបាញ់សន្តិសុខ តែបាបកម្មរាលកៃត្រូវរបួសខ្លួនឯងនៅកាស៊ីណូស្វាយរៀង

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅមុខកាស៊ីណូវីននើសទៀន ក្នុងខេត្តស្វាយរៀង នៅពេលជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីម៉ាក Glock22 ពណ៌ខ្មៅ បម្រុងបាញ់ទៅលើសន្តិសុខកាស៊ីណូ ប៉ុន្តែបាបកម្មរាលកៃត្រូវចង្កេះខ្លួនឯងបណ្ដាលឱ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៦:៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ នៅមុខកាស៊ីណូវីននើសទៀន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ តាមព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មុនពេលផ្ទុះអាវុធ ជនជាតិចិននោះបានចុះពីរថយន្តគោលបំណងដើរចូលក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឱ្យចូលឡើយ ព្រោះតែចតរថយន្តមិនត្រូវចំណត។ ពេលនោះហើយ…

មីយ៉ាន់ម៉ាបំផ្ទុះអគារ១៣ជាន់កម្ទេចសម្បុក Scammer រង្គើដល់ដីថៃ

កងទ័ពមីយ៉ាន់ម៉ាបន្តយុទ្ធនាការកម្ទេចក្រុមឆបោកអនឡាញ ដោយបំផ្ទុះអគារកម្ពស់១៣ជាន់របស់ចិនឲ្យរលំរាបស្មើនឹងដី។ តាមការផ្សាយព័ត៌មាន Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើតំបន់សេដ្ឋកិច្ចពិសេស Yangtze (Shwe Kokko) ដែលស្ថិតនៅក្នុងរដ្ឋ Karen។ ការបំផ្ទុះនេះបានធ្វើឲ្យអគារកម្ពស់១៣ជាន់ដួលរលំរាបស្មើនឹងដី។ ផលប៉ះពាល់ពីការបំផ្ទុះបានរីករាលដាលដល់ទឹកដីថៃនៅក្នុងភូមិ Ban Wang Kaew ស្រុក Mae…

ពលករខ្មែរ៩នាក់ស្លាប់ក្នុងរថយន្តធ្លាក់ប្រឡាយថៃ មានខ្សែចំបើងខៀវចងកដៃជាអាថ៌កំបាំង

ពលករខ្មែរ៩នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់នៅខេត្តរ៉ាចាក់បុរី ប្រទេសថៃ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍នេះកើតឡើងនៅពេលដែលរថយន្ត Fortuner បានធ្លាក់ចូលប្រឡាយទឹកក្នុងតំបន់ធារាសាស្ត្រ។ សមត្ថកិច្ចថៃបានចុះពិនិត្យកន្លែងកើតហេតុបន្ទាប់ពីទទួលបានដំណឹងអំពីរថយន្តធ្លាក់ប្រឡាយ។ នៅពេលចុះពិនិត្យ គេបានរកឃើញសាកសពចំនួន៩នាក់នៅក្នុងរថយន្ត ដែលសុទ្ធសឹងជាកម្មករបរទេស។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺជនរងគ្រោះទាំងអស់មានខ្សែចំបើងពណ៌ខៀវចងជាប់នឹងកដៃស្តាំរបស់ពួកគេ។ តាមការស៊ើបអង្កេតបឋម រថយន្តនេះដឹកអ្នកដំណើរចំនួន១៥នាក់ ក្នុងនោះមានប្រុស១៤នាក់ និងស្រី១នាក់ ហើយកំពុងធ្វើដំណើរឆ្ពោះទៅស្រុកប៉ាក់ថ្ម។ មន្ត្រីសង្ស័យថា រថយន្តដឹកលើសទម្ងន់បណ្តាលឱ្យបែកកង់ក្រោយខាងស្តាំ…

អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចាប់ផ្ដើមធ្វើការជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់ ដោយសារតែផលប៉ះពាល់ពីទឹកជំនន់ ដើម្បីធានាភាពសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ទ្រី ណារ៉េត អភិបាលរង បានដឹកនាំក្រុមមន្ត្រីពីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន…

ផ្សារផលិតផលខ្មែរព្រៃវែង បើកលក់រៀងរាល់ព្រហស្បតិ៍-សុក្រ លើកស្ទួយផលិតផលកសិកម្មក្នុងស្រុក

(ព្រៃវែង)៖ ផ្សារផលិតផលខ្មែរខេត្តព្រៃវែង បានបើកទីផ្សារលក់ផលិតផលកសិកម្មក្នុងស្រុករៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីជំរុញការគាំទ្រផលិតផលខ្មែរ និងផ្ដល់ឱកាសដល់កសិករឱ្យលក់ផលិតផលដោយផ្ទាល់ដល់អ្នកប្រើប្រាស់។ ទីផ្សារនេះមានទីតាំងនៅខាងមុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង ដែលរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត។ គោលបំណងចម្បងគឺដើម្បីគាំទ្រដល់កសិករ សិប្បករ និងផលិតករក្នុងស្រុក ឱ្យមានឱកាសចែកចាយផលិតផលរបស់ខ្លួនដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្ដាល។ លោកស្រី ម៉ុង ករុណា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង…