ព្រឹត្តិការណ៍អាកាសធាតុ៖ ខេត្តជាច្រើនពុំមានភ្លៀងធ្លាក់ពីថ្ងៃទី៦-៨ ធ្នូ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា ខេត្តជាច្រើននៃប្រទេសកម្ពុជានឹងពុំមានភ្លៀងធ្លាក់ទេក្នុងរយៈពេលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ។ យោងតាមព្រឹត្តិបត្រនេះ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីព្រះរាជាណាចក្រកម្ពុជា។ សម្រាប់តំបន់វាលទំនាប រួមមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប…
