វៀតណាមប្រញាប់សាងសង់អាកាសយានដ្ឋានយក្ស Long Thanh ខ្នាត 4F ដ៏ធំបំផុតក្នុងប្រទេស
រដ្ឋាភិបាលវៀតណាមកំពុងប្រញាប់ប្រញាល់ការសាងសង់ដំណាក់កាលទី២នៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដែលនឹងក្លាយជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេស ខ្នាតអន្តរជាតិ 4F។ ការពន្លឿនការសាងសង់នេះកើតឡើងនៅពេលដែលវៀតណាមឃើញការកើនឡើងនៃតម្រូវការធ្វើដំណើរតាមអាកាស ដោយប្រទេសនេះកំណត់គោលដៅឱ្យមានអាកាសយានដ្ឋានសរុប ៣៣ កន្លែងទូទាំងប្រទេសគិតត្រឹមឆ្នាំ ២០៣០។ រដ្ឋាភិបាលវៀតណាមបានដាក់សំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីកែសម្រួលសេចក្តីសម្រេចគោលនយោបាយវិនិយោគសម្រាប់គម្រោងអាកាសយានដ្ឋានយក្ស Long Thanh ដែលនឹងជំនួសអាកាសយានដ្ឋាន Tan Son Nhat នៅក្រុងហូជីមិញ…
