admin

administrator

កម្លាំងយោធភូមិភាគ៥បង្ក្រាបរថយន្តដឹកលៀស២០តោនខុសច្បាប់នាំចេញទៅវៀតណាម

ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅប្រទេសបន្តទៀត។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ…

អាមេរិករឹតបន្តឹងហាមឃាត់ធ្វើដំណើរ ប្រទេសជាង៣០មិនអាចចូលបាន

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងពង្រីកការហាមឃាត់ធ្វើដំណើរទៅកាន់ប្រទេសជាង ៣០ ប្រទេស ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ការសម្រេចចិត្តនេះមកបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ដែលជនសង្ស័យជាពលរដ្ឋអាហ្វហ្គានីស្ថានដែលចូលអាមេរិកក្រោមកម្មវិធីតាំងទីលំនៅថ្មី។ ករណីនេះបានជំរុញឱ្យរដ្ឋបាលត្រាំពង្រឹងសន្តិសុខព្រំដែន។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោកស្រី Noem បាននិយាយថា៖…

កម្ពុជា-ស៊ុយអែត ប្តេជ្ញាពង្រីកសហប្រតិបត្តិការ ៦វិស័យ ពិភាក្សាបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី៥ ធ្នូ ២០២៥ ថា កម្ពុជា និងស៊ុយអែត បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងនេះ បានធ្វើឡើងក្រោយពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស…

ប៉ូលីសខណ្ឌបឹងកេងកងឃាត់រថយន្ត Mercedes ប្រើបំពង់ស៊ីម៉ាំងកែច្នៃរំខានសាធារណៈ

ភ្នំពេញ៖ កម្លាំងប៉ូលីសខណ្ឌបឹងកេងកងបានឃាត់រថយន្ត Mercedes CLA45 មួយគ្រឿងដែលប្រើបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងបំពងរំខានដល់សាធារណៈជន។ ព្រឹត្តិការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខណ្ឌបឹងកេងកង។ ការឃាត់រថយន្តនេះត្រូវបានអនុវត្តដោយកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ សមត្ថកិច្ចបានណែនាំអប់រំ និងធ្វើកិច្ចសន្យាជាមួយអ្នកបើកបររថយន្ត ដោយតម្រូវឱ្យយកបំពង់ស៊ីម៉ាំងដើមយកដាក់វិញ ហើយដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ។ ការប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេសមិនត្រឹមតែបង្កឱ្យមានសំឡេងរំខានប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ផងដែរ។…

ជំពាក់ប្រាក់៣៤ពាន់ដុល្លារ ក្លាយជាស្លាប់! កូនបំណុលត្រូវរថយន្តបុកស្លាប់ ម្ចាស់បំណុលជាប់ខ្នោះ

រាជធានីភ្នំពេញ៖ ករណីហិង្សាដ៏សាហាវមួយបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងខណ្ឌដង្កោ ដោយសារជំពាក់ប្រាក់ថ្លៃក្រដាសកាតុងចំនួន៣៤,០០០ដុល្លារ អស់រយៈពេលជាង១ឆ្នាំ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៥ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «អូឡៃហ្វា ខេមបូឌា ហ្គាម៉ិន ខូអិល ធីឌី» ដែលមានទីតាំងស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ប្រធានផ្នែកទីផ្សាររោងចក្រផលិតក្រដាសកាតុងម្នាក់ ដែលជាម្ចាស់បំណុល បានបើករថយន្តតូយ៉ូតារ៉ាស់មួយគ្រឿងទៅទារប្រាក់ពីថៅកែរោងចក្រដែលជាកូនបំណុល។ ក្រោយពីមានការទាស់ពាក្យសម្ដីគ្នា ថៅកែរោងចក្រ…

ថៃទទួលស្គាល់៖ ពិធីបើកស៊ីហ្គេមទី៣៣ នឹងមិនអស្ចារ្យដូចកម្ពុជា ដោយសារថវិកាតិចជាងឆ្ងាយ

ពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) របស់ប្រទេសថៃ នឹងមិនមានភាពអស្ចារ្យដូចកម្ពុជាកាលពីឆ្នាំមុន។ នេះជាការទទួលស្គាល់ពីមន្ត្រីកីឡាជាន់ខ្ពស់ថៃ ដោយសារតែថវិកាមានកម្រិតតិចជាងឆ្ងាយ។ លោក Gongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ (SAT) បានបញ្ជាក់កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ពិធីបើកប្រហែលជាមិនអស្ចារ្យខ្លាំងទេ ប៉ុន្តែវានឹងមានលក្ខណៈប្រណីត និងសក្តិសម»។ ថវិការបស់ថៃសម្រាប់ស៊ីហ្គេមលើកនេះមានត្រឹមតែជាង២ពាន់លានបាតប៉ុណ្ណោះ…

ត្រាំបង្ហាញថា ពូទីនចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែជំនួប៥ម៉ោងបញ្ចប់ដោយគ្មានលទ្ធផល

ទីក្រុងភ្នំពេញ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិតជាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងចង់មានកិច្ចព្រមព្រៀងសន្តិភាព។ ការបញ្ជាក់នេះមកបន្ទាប់ពីបេសកជនអាមេរិក Steve Witkoff និង Jared Kushner បានជួបចរចាជាមួយលោកពូទីននៅទីក្រុងមូស្គូអស់រយៈពេល៥ម៉ោងកាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥។ ទោះជាយ៉ាងណា ជំនួបនេះបានបញ្ចប់ទៅដោយគ្មានផលវិជ្ជមានណាមួយលើផែនការសន្តិភាពអ៊ុយក្រែន។…

សម្តេចហ៊ុន ម៉ាណែត អបអរទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់តួនាទីអ្នកនិពន្ធជាទូតសុឆន្ទៈ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារលិខិតអបអរសាទរទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព”។ សម្តេចបានសង្កត់ធ្ងន់ថា ថ្ងៃទី៧ ធ្នូ ជាទិវាដ៏សំខាន់ក្នុងការលើកស្ទួយគុណតម្លៃ និងគោរពដឹងគុណចំពោះបុព្វកវីនិពន្ធខ្មែរ ដែលបានចូលរួមពង្រឹងអក្សរសាស្ត្រជាតិ។ អ្នកនិពន្ធត្រូវបានចាត់ទុកជាវិស្វករព្រលឹង អ្នកថែរក្សាប្រវត្តិសាស្ត្រ និងការពារអត្តសញ្ញាណជាតិ។ រាជរដ្ឋាភិបាលបន្តផ្តោតលើការលើកកម្ពស់សមត្ថភាពអ្នកនិពន្ធ ពង្រឹងការបង្កើតស្នាដៃថ្មីៗ…

សេវាទូកល្បឿនលឿនភ្នំពេញ-សៀមរាប ត្រឡប់មកវិញ ផ្តល់ជម្រើសដំណើរតាមផ្លូវទឹកដល់ភ្ញៀវទេសចរ

ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express) កំពុងត្រឡប់មកផ្តល់សេវាកម្មឡើងវិញ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលយូរ។ លោកអ្នកនាំពាក្យបានលើកឡើងថា កាលពីជាច្រើនឆ្នាំមុន នៅពេលដែលការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសមានការលំបាក សេវាទូកល្បឿនលឿននេះធ្លាប់មានសកម្មភាពយ៉ាងរសើប។ ក៏ប៉ុន្តែ…

ត្រាំ​អះអាង​ផ្លូវ​សន្តិភាព​អ៊ុយក្រែន​នៅ​ស្រពេចស្រពិល ទោះ​បី​មាន​ការ​ចរចា​ជាមួយ​ពូទីន​ជាច្រើន​ម៉ោង

ទីក្រុង​វ៉ាស៊ីនតោន – ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​អះអាង​កាលពី​ថ្ងៃ​ពុធ​ទី​៣​ធ្នូ​ថា ផ្លូវ​ឆ្ពោះ​ទៅរក​ការ​ចរចា​សន្តិភាព​អ៊ុយក្រែន​នៅ​ស្រពេចស្រពិល​ដដែល ទោះ​បី​មាន​ការ​ពិភាក្សា​យូរ​ជាច្រើន​ម៉ោង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន​ក៏ដោយ។ គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយពូទីន ក្នុង​កិច្ចប្រជុំជាមួយបេសកជនអាមេរិក​ថ្ងៃទី​២​​ធ្នូ​២០២៥ (រូបថត៖ Sputnik) វិមាន​ក្រឹមឡាំង​បាន​បញ្ជាក់​ថា លោក​ពូទីន​បាន​ទទួលយក​ផ្នែក​ខ្លះ​នៃ​សំណើ​ថ្មី​អាមេរិក ដែល​មាន​គោលបំណង​បញ្ចប់​សង្គ្រាម​ជិត​បួន​ឆ្នាំ…