ន័រវេស កោតសរសើរកម្ពុជា ជាតួអង្គសំខាន់ក្នុងអនុសញ្ញាអូតាវ៉ា
ហ្សឺណែវ ប្រទេសស្វីស៖ ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាជាមួយលោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌នៃក្រសួងការបរទេសន័រវេស។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល…
