ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ បើកផ្លូវយុគសម័យថ្មីនៃពាណិជ្ជកម្ម
ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ (CTExpo) ត្រូវបានបើកជាផ្លូវការនៅថ្ងៃនេះ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ដោយមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់និងអ្នកពាណិជ្ជកម្មជាច្រើន។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគក្នុងប្រទេស។ ព្រឹត្តិការណ៍នេះក៏ជួយផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី…
