admin

administrator

អតីតប្រធានាធិបតីហុងឌូរ៉ាស ថ្លែងអំណរគុណ Trump បន្ទាប់ពីទទួលបានការលើកលែងទោសពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ៖ អតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernández បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្ទាប់ពីទទួលបានការលើកលែងទោសពីការកាត់ទោសពីបទជួញដូរគ្រឿងញៀន។ លោក Hernández ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីហុងឌូរ៉ាសពីឆ្នាំ ២០១៤ ដល់ ២០២២ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៥ ឆ្នាំ…

អាកប្បកិរិយាស្មុគស្មាញ! កូនស្រីញៀនបោកចានគំរាមសម្លាប់ម្ដាយនៅកំពង់ស្ពឺ

ភូមិពងទឹក, ស្រុកសាមគ្គីមុនីជ័យ – សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនយុវជនអាយុ ២៥ឆ្នាំម្នាក់ ដែលបានបង្កវិបត្តិក្នុងគ្រួសារដោយសារតែគ្រឿងញៀន និងបានគំរាមសម្លាប់ម្ដាយរបស់ខ្លួនផ្ទាល់។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ នៅភូមិពងទឹក ឃុំដំណាក់រាំង កាលពីយុវជនឈ្មោះ ឯម សម្បត្តិ បានធ្វើសកម្មភាពអំពើហិង្សា ដោយយកចានបោកខ្ទេចខ្ទី និងគំរាមកំហែងដល់ម្ដាយរបស់ខ្លួន គ្រី ថា…

យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ បង្កការកកស្ទះចរាចររាល់ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានតាមខណ្ឌនានា បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវពីការរំលោភយកធ្វើអាជីវកម្មអនាធិបតេយ្យ ដែលបានលទ្ធផលល្អប្រសើរច្រើន។ ប៉ុន្តែនៅខណ្ឌ៧មករា ការចុះរៀបចំសណ្តាប់ធ្នាប់មិនទទួលបានផលប្រយោជន៍ពេញលេញទេ។ ក្រុមសណ្តាប់ធ្នាប់ចុះទៅរៀបចំតែតាមផ្សារដែលអាជីវករដាក់លក់ដូរត្រឹមត្រូវ ចំណែកតាមហាងគុយទាវដាក់ម៉ូតូពេញចិញ្ចើមផ្លូវ បែរជាមើលមិនឃើញ។ ជាពិសេស នៅលើផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានក្លាយជាកន្លែងជួសជុលរថយន្តរបស់យានដ្ឋានយីហោ អូតូម៊ែកសឺដេស។ រថយន្តខូចជាច្រើនត្រូវបានយកមកធ្វើពេញផ្លូវ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍…

ណាតូព្រមានពូទីន៖ ត្រៀមខ្លួនរួចជាស្រេចការពារទឹកដីប្រឆាំងរុស្ស៊ី

អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា សម្ព័ន្ធមិត្តណាតូ«ត្រៀមរួចជាស្រេច និងមានឆន្ទៈ»ក្នុងការការពារទឹកដីប្រឆាំងនឹងរុស្ស៊ី។ ការព្រមាននេះមកបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានគំរាមអឺរ៉ុបដោយសង្រ្គាមពេញទំហឹង។ លោករូតេបាននិយាយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងព្រុចសែលថា៖ «អាកប្បកិរិយាព្រហើនរបស់រុស្ស៊ី រួមទាំងការរំលោភដែនអាកាស បានបង្កើនហានិភ័យសម្រាប់សម្ព័ន្ធមិត្ត»។ លោកបានបន្តថា៖…

គ្រោះថ្នាក់ធ្ងន់ធ្ងរ! ខ្យល់ពុល PM2.5 វាយប្រហារទីក្រុងបាងកក និងខេត្តថៃចំនួន១៤ រហូតដល់ឆ្នាំក្រោយ

រាជធានីបាងកក និងខេត្តថៃចំនួន១៤ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរពីខ្យល់ពុល PM2.5 ដែលឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម ហើយនឹងបន្តគ្របដណ្តប់ពេញមួយខែធ្នូនេះ រហូតដល់ដើមឆ្នាំ២០២៦។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Phatthana Promphat កាលពីថ្ងៃអង្គារទី២ ខែធ្នូ ឆ្នាំ២០២៥ បានព្រមានថា ស្ថានភាពខ្យល់ពុលនេះមានភាពអាក្រក់បំផុត និងនឹងបន្តវាយប្រហាររហូតដល់ដើមឆ្នាំក្រោយ។ លោកបានដាស់តឿនព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះ រួមមាន៖ កុមារតូចៗ…

កម្ពុជាច្រានចោលការចោទប្រកាន់ថៃអំពីមីនថ្មីនៅព្រំដែន ជំរុញការស៊ើបអង្កេតរួមគ្នា

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានច្រានចោលដាច់ខាតនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ធ្នូ ២០២៥។ ការចោទប្រកាន់នេះអះអាងថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា។ កម្ពុជាបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ អាជ្ញាធរមីនបានបំភ្លឺចំណុចសំខាន់ៗ៖…

រញ្ជួយដីកម្រិត ៦រ៉ិចទ័រកើតឡើងនៅខេត្ត Xinjiang ប្រទេសចិន

ភ្នំពេញ៖ ប្រទេសចិនបានទទួលរងគ្រោះរញ្ជួយដីខ្លាំងកម្រិត ៦រ៉ិចទ័រ នៅថ្ងៃទី៤ ខែធ្នូ កន្លងមក នៅក្នុងតំបន់ព្រំដែនជាប់ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅស្រុក Akqi ខេត្ត Xinjiang ដែលស្ថិតនៅភាគខាងលិចប្រទេសចិន។ យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) រញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អាជ្ញាធរមានសមត្ថកិច្ចបានបញ្ជាក់ថា រញ្ជួយដីនេះមិនបង្កហានិភ័យរលកស៊ូណាមីទេ ប៉ុន្តែការត្រួតពិនិត្យនៅតំបន់នៅតែបន្ត។ រហូតមកដល់ពេលនេះ…

គ្រោះធម្មជាតិវាយប្រហារអាស៊ី៖ ស្លាប់ជាង ១,៣០០ នាក់ក្នុងរយៈពេលត្រឹមកន្លះខែ

រយៈពេលត្រឹមកន្លះខែគត់ ចាប់ពីថ្ងៃទី២២ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ទ្វីបអាស៊ីត្រូវប្រឈមនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់និងបំណាក់ដីបានឆក់យកជីវិតមនុស្សជាង ១,៣០០ នាក់។ តាមការផ្សាយរបស់ Aljazeera នៅថ្ងៃទី៣ ធ្នូ ២០២៥ ឥណ្ឌូណេស៊ីជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយទឹកជំនន់និងបំណាក់ដីបានសម្លាប់មនុស្សជាង ៦៣០ នាក់ និងធ្វើឲ្យជាង ៤៦០…

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះត្រួតពិនិត្យក្លឹបកំសាន្ត ២ទីតាំង នៅសង្កាត់ចោមចៅទី២

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះពិនិត្យ និងណែនាំក្លឹបរាំលេងកំសាន្តចំនួន ២កន្លែង នៅសង្កាត់ចោមចៅទី២ ក្នុងពេលវេលាម៉ោង ៧:៣០នាទីយប់។ អាជ្ញាធរបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យទីតាំងអាជីវកម្មទាំងពីរ។…

ជនជាតិចិន និងខ្មែរ៣នាក់ចាប់ខ្លួនក្នុងព្រឹត្តិការណ៍ហែកដីកាតុលាការ និងលួចដឹកដែកចេញពីរោងចក្រ

ខេត្តកណ្តាល – សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានជនជាតិចិន១នាក់ និងខ្មែរ២នាក់ ក្រោយពួកគេបានធ្វើសកម្មភាពហែកឯកសារតុលាការ និងលួចដឹកដែកចេញពីរោងចក្រដែលកំពុងស្ថិតក្រោមការរក្សាការពារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ធ្នូ ២០២៥ វេលាម៉ោង៨ព្រឹក នៅក្រុមហ៊ុនដែកហុងវ័ង ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា…