ម៉ាឌូរ៉ូដេកផ្លាស់ទីរាល់យប់ ភ័យខ្លាចការវាយប្រហារពីអាមេរិក
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កំពុងដេកនៅកន្លែងផ្សេងគ្នារៀងរាល់យប់ និងប្តូរទូរសព្ទចល័តញឹកញាប់ ដោយសារការភ័យខ្លាចការវាយប្រហារពីសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត New York Times ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលរបស់លោក។ របាយការណ៍ដែលត្រូវយកចុះផ្សាយបន្តដោយ Independent នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហើបថា មេដឹកនាំវ័យ៦៣ឆ្នាំបានពង្រីកក្រុមសន្តិសុខ និងបង្កើនចំនួនមន្ត្រីប្រឆាំងការស៊ើបការណ៍សម្ងាត់បរទេសបន្ថែមទៀត។…
