មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្រូពេទ្យអូស្ត្រាលី ផ្ដល់សេវាវះកាត់រោគស្ត្រីឥតគិតថ្លៃ ខែធ្នូនេះ
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសពីការសហការជាមួយក្រុមគ្រូពេទ្យអូស្ត្រាលី ដើម្បីផ្ដល់សេវាវះកាត់រោគស្ត្រីឥតគិតថ្លៃ នៅខែធ្នូខាងមុខនេះ។ តាមសេចក្ដីជូនដំណឹង ការព្យាបាលនឹងរួមមាន៖ – ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក – ការវះកាត់រោគស្ត្រីដោយចោះ និងករណីលំបាកមានកូន – ការវះកាត់មហារីកជំងឺរោគស្ត្រី – ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក ការព្យាបាលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី…
