admin

administrator

កូរ៉េខាងជើង ត្រៀមបញ្ចូលភាសារុស្ស៊ីជាមុខវិជ្ជាចាំបាច់ក្នុងសាលា

មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានប្រកាសថា កូរ៉េខាងជើងត្រៀមបញ្ចូលភាសារុស្ស៊ីជាមុខវិជ្ជាចាំបាច់សម្រាប់សិស្សថ្នាក់ទី៤ ដោយលោក Alexander Kozlov រដ្ឋមន្ត្រីធនធានធម្មជាតិរុស្ស៊ីបានបញ្ជាក់ថា ភាសារុស្ស៊ីកំពុងក្លាយជាភាសាបរទេសពេញនិយមបំផុតមួយនៅកូរ៉េខាងជើង។ បច្ចុប្បន្ន មាននិស្សិតកូរ៉េខាងជើងប្រហែល៦០០នាក់កំពុងសិក្សាភាសារុស្ស៊ី និងមានពលរដ្ឋ៩៦នាក់បានចុះឈ្មោះរៀននៅសាកលវិទ្យាល័យរុស្ស៊ីក្នុងឆ្នាំមុន។ ទន្ទឹមនឹងនេះ សិស្សរុស្ស៊ីជាង៣ពាន់នាក់ក៏កំពុងរៀនភាសាកូរ៉េជាភាសាទីពីរ ឬទីបីដែរ។ ទោះបីជាមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរកូរ៉េខាងជើងក៏ដោយ ក៏ស្ថានទូតរុស្ស៊ីនៅព្យុងយ៉ាងបានបន្តលើកកម្ពស់ការអប់រំភាសារុស្ស៊ីសម្រាប់និស្សិតកូរ៉េខាងជើង។

រថយន្តរយ៉ែថយក្រោយចេញពី KTV ជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី នៅចំណុចផ្សារនាគមាស ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានកើតហេតុរថយន្តរយ៉ែថយក្រោយជ្រុលបុករុឺម៉ក និងផ្លែឈើខូចខាតយ៉ាងធំ។ តាមការរាយការណ៍ រថយន្តម៉ាក Ford ពណ៌ស លេខផ្លាក ភ្នំពេញ 2AT-8209 ដែលបើកបរដោយបុរសម្នាក់…

ទឹកជំនន់ថៃបំផ្លាញជីវិតមនុស្សជាង ១០៤នាក់ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣០០ឆ្នាំ

ថៃ៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១០៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English ដោយគិតត្រឹមយប់ថ្ងៃទី២៧ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានបាត (៦២,០០០ដុល្លារ) ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកម្នាក់បានស្លាប់ដោយសារទឹកជំនន់ ដើម្បីយកទៅរៀបចំពិធីបុណ្យសព។ បើតាមរបាយការណ៍របស់អាជ្ញាធរថៃបានបង្ហាញថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ បញ្ហាទឹកជំនន់ខាងលើនេះក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ ខណៈនៅក្នុងនោះមានពលរដ្ឋប្រមាណជា…

នគរបាលក្រុងបាវិតឃាត់ខ្លួនយុវជនពិសោធន៍សារធាតុញៀន និងរកឃើញកាំបិតកែច្នៃ

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិតបានដាក់គោលដៅ អនុវត្តន៍ ត្រួតពិនិត្យ រកសារធាតុញៀន និងអាវុធជាតិផ្ទុះ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត។ នគរបាលក្រុងបាវិតបានឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ បូរ ពៅ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិព្រែប្រសព្វ ឃុំរកាធំ ស្រុកឆ្លូង ខេត្តក្រចេះ។ សមត្ថកិច្ចបញ្ជាក់ទៀតថា…

ចិនវិនិយោគទុនជាង១១ពាន់លានដុល្លារនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ចាប់ពីឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ២០២៥ ទុនវិនិយោគចិនដែលបានមកវិនិយោគនៅកម្ពុជាមានតម្លៃសរុបជាង១១,៥០០លានដុល្លារ។ តាមស្ថិតិដែលទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្ហាញថា នៅក្នុងឆ្នាំ២០២៣ ទំហំវិនិយោគទុនចិននៅកម្ពុជាមានទំហំសរុប៣,២៥០លានដុល្លារ ស្មើនឹង៦៦% ហើយនៅក្នុងឆ្នាំ២០២៤ គឺឡើងដល់៣,៤២០លានដុល្លារ ស្មើនឹង៥០%។ ប្រភពដដែលបានបន្តថា ហើយពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ…

អភិបាលខេត្តស្ទឹងត្រែង ប្រគល់អាវរងាជូនជនងាយរងគ្រោះ និងចូលរួមពិធីព្យាបាលឥតគិតថ្លៃ

ខេត្ត​ស្ទឹង​ត្រែង​៖​ លោក​ សរ​ សុពុត្រា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ នៅថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អាវរងាដែលជាអំណោយរបស់សប្បុរសជនជាម្ចាស់អាជីវកម្មលក់អាវនៅរាជធានីភ្នំពេញ ផ្តល់ជូនតាមរយៈលោក ប៉ក់ ណារ៉ូន ប្រធានក្រុមការងារព័ត៌មានសម្តេចតេជោ ត្រូវបានប្រគល់ជូនរដ្ឋបាលក្រុងស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ដើម្បីផ្តល់ជូនបន្តដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាន​ នៅសាលាខេត្តស្ទឹងត្រែង។ សូមជម្រាបជូនថា​…

អង្គភាពអាជ្ញាសាលាភ្នំពេញ ចុះអនុវត្តសាលដីការរឹបអូសរថយន្ត Lexus របស់កូនបំណុល កាន់ ចន្ថា ដោយសារបរិហារកេរ្តិ៍

រាជធានីភ្នំពេញ – កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលដីការរឹបអូសរថយន្ត Lexus LX600 របស់កូនបំណុល កាន់ ចន្ថា ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍លើបណ្តាញសង្គម។ ការអនុវត្តនេះធ្វើឡើងតាមសាលដីកាព្រហ្មទណ្ឌលេខ៨៨៤ XIV ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល នៅទីតាំងផ្ទះលេខ…

អាជ្ញាធរដង្កោចាប់ខ្លួនជនសង្ស័យ២នាក់វាយប្លន់ម៉ូតូនារីអាយុ១៩ឆ្នាំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានចាប់ខ្លួនជនសង្ស័យ២នាក់ក្រោយពីពួកគេធ្វើសកម្មភាពវាយប្លន់ម៉ូតូពីនារីម្នាក់អាយុ១៩ឆ្នាំបានសម្រេច នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់គឺ អ៊ុង ធារ៉ា និង ផន បញ្ញា អាយុ១៩ឆ្នាំទាំងពីរ មកពីខេត្តកំពង់ស្ពឺ។ ពួកគេបានវាយប្លន់ម៉ូតូពីនារីរងគ្រោះ រីម គីមហៀក ដោយប្រើដំបងឈើនៅមុខផ្ទះសំណាក់សុខុម។ ក្រោយពីកើតហេតុ កម្លាំងនគរបាលបានប្រដេញតាមរហូតដល់ចំណុចផ្លូវបេតុង…

រញ្ជួយដី៦.៣រិចទ័រវាយកោះស៊ូម៉ាត្រា ខណៈទឹកជំនន់បន្តសម្លាប់មនុស្ស២៨នាក់

កោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ីបានរងការវាយប្រហារដោយរញ្ជួយដីកម្រិត៦.៣រិចទ័រនាថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកា ដែលបន្ថែមបញ្ហាប្រឈមដល់ប្រទេសអាស៊ីមួយនេះ ខណៈទឹកជំនន់ភ្លាមៗ និងការបាក់ដីបានសម្លាប់មនុស្សប្រមាណ២៨នាក់រួចទៅហើយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការរញ្ជួយដីនេះមានចំណុចកណ្តាលនៅជិតខេត្ត Aceh ក្នុងជម្រៅ១០គីឡូម៉ែត្រ ហើយមិនបង្កឲ្យមានការគំរាមកំហែងរលកយក្សស៊ូណាមិនោះទេ។ ការរញ្ជួយដីនេះបានកើតឡើងនៅពេលដែលស៊ូម៉ាត្រាខាងជើងកំពុងជួបនឹងទឹកជំនន់ដ៏សាហាវដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរពីព្យុះស៊ីក្លូន Senyar។ យោងតាមមន្ត្រីមូលដ្ឋាន មនុស្សយ៉ាងហោចណាស់២៨នាក់បានស្លាប់ ហើយរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំង ដោយសារបញ្ហាដាច់ផ្លូវ ការដាច់ចរន្តអគ្គិសនី និងភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់…

ខេត្តព្រះសីហនុសម្របសម្រួលគម្រោងជាប់គាំងជិត២០០គម្រោង បង្កើតការងារ១.៨០០កន្លែង

រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសជោគជ័យក្នុងការសម្របសម្រួលគម្រោងជាប់គាំងចំនួន១៨៦គម្រោង ដែលបានស្តារនិងទាក់ទាញការវិនិយោគឡើងវិញ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមការងារ អង្គប្រជុំបានសម្រេចផ្តល់ការលើកទឹកចិត្តពិសេសជូនគម្រោងចំនួន១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប២៧៦លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ១.៨៤៥កន្លែង។ គម្រោងទាំងនេះរួមមានគម្រោងសណ្ឋាគារ អគារពហុមុខងារ រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត សិប្បកម្មផលិតក្តារបន្ទះ រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រផលិតដំណាប់ផ្លែឈើ និងកែច្នៃគ្រាប់ធញ្ញជាតិ និងគម្រោងរោងចក្រផលិតទឹកស្អាត និងផ្គត់ផ្គង់អគ្គិសនី។ គិតតាំងពីឆ្នាំ២០២៤មកដល់ខែតុលា ឆ្នាំ២០២៥…