admin

administrator

វិស័យឯកជនចាប់ដៃជាមួយក្រសួងការងារ បង្កើតឱកាសការងារជាង១ម៉ឺនកន្លែងជូនអតីតពលករខ្មែរត្រឡប់ពីថៃនៅបាត់ដំបង!

ខេត្តបាត់ដំបង ៖ វិស័យឯកជនជាច្រើនបានបង្ហាញក្ដីរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការស្វែងរក និងផ្ដល់ឱកាសការងារជូនបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។ ការចូលរួមនេះ មិនត្រឹមតែជួយសម្រួលបន្ទុកដល់ពលករទេ តែថែមទាំងជួយឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានា អាចស្វែងរកកម្លាំងពលកម្មបានយ៉ាងងាយស្រួលផងដែរ។ ការបង្ហាញក្ដីរីករាយនេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

រថយន្ត Highlander ដឹក៤នាក់ ក្រឡាប់បះជើង ប៊ិះធ្លាក់ទន្លេ ក្រោយចេញពីពិធីមង្គលការនៅត្បូងឃ្មុំ!

ខេត្តត្បូងឃ្មុំ ៖ រថយន្តមួយគ្រឿងម៉ាក Highlander ដឹកមនុស្ស ៤នាក់ បានបើកបរជ្រុលចង្កូតធ្លាក់ច្រាំងទន្លេក្រឡាប់បះជើងទ្រមេឃ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីចេញពីពិធីមង្គលការមួយនៅស្រុកក្រូចឆ្មារ។ ហេតុការណ៍នេះ សំណាងល្អមិនបណ្តាលឲ្យមនុស្សទាំង ៤នាក់រងរបួសឡើយ ខណៈរថយន្តប៊ិះធ្លាក់ចូលទន្លេ បើគ្មានបាវខ្សាច់យក្សទប់ជាប់នោះ។ មន្ត្រីអាជ្ញាធរស្រុកបានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកាថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់…

រថយន្តដឹកមនុស្ស៤នាក់ ច្រឡំផ្លូវ ក្រឡាប់បះជើងជិតធ្លាក់ចូលទន្លេ តែសំណាងល្អ!

កំពង់ចាម-ត្បូងឃ្មុំ៖ រថយន្តម៉ាក Highlander មួយគ្រឿង ដែលដឹកមនុស្ស ៤ នាក់ ចេញពីកម្មវិធីមង្គលការ សង្ស័យបើកបរច្រឡំផ្លូវ ក៏ជ្រុលចង្កូតធ្លាក់ច្រាំងទន្លេ ក្រឡាប់បះជើងទ្រមេឃគួរឱ្យភ្ញាក់ផ្អើល។ សំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចកំពង់ដរចាស់កោះពីរ…

រឿងរ៉ាវពាក្យសម្ដីប៉ះពាល់អាមេរិក! មន្ត្រីថៃសម្រុកចេញមុខរិះគន់លោក អនុទីន ឆានវីរៈគុល ព្រោងព្រាត

រឿងរ៉ាវពាក់ព័ន្ធនឹងជំហរ និងពាក្យសម្ដីរបស់លោក អនុទីន ឆានវីរៈគុល ដែលបានបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កំពុងតែបន្តផ្ទុះកក្រើក និងក្លាយជាប្រធានបទក្ដៅគគុកនៅក្នុងប្រទេសថៃ។ តាមពីក្រោយនូវពាក្យសម្ដីនេះ មន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូប បាននាំគ្នាសម្រុកចេញមុខរិះគន់លោក អនុទីន ជាបន្តបន្ទាប់។ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន ឆានវីរៈគុល បានថ្លែងយ៉ាងដូច្នេះថា៖…

ភ្ញៀវទេសចរជាង ២ពាន់នាក់ ជិះនាវា WESTERDAM របស់ហូឡង់ ចូលចតនៅកម្ពុជា!

(ខេត្តព្រះសីហនុ)៖ ដំណឹងរីករាយសម្រាប់វិស័យទេសចរណ៍កម្ពុជា! កំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ ព្រឹក នាវាទេសចរណ៍ខ្នាតយក្ស WESTERDAM របស់សញ្ជាតិហូឡង់ ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកសរុបជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។…

បាវិតផ្អើល! សមត្ថកិច្ចបង្រ្កាបការិយាល័យបោកប្រាស់អនឡាញ ខ្នាតធំ ឃាត់ខ្លួនជនសង្ស័យវៀតណាម ៣០នាក់ រឹបអូសសម្ភារៈរាប់រយគ្រឿង

កម្លាំងសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣០នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅទីតាំងសង្ស័យចំនួន ២កន្លែង រួមមាន ផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងកាស៊ីណូ ហេងៗ ២…

តាកែវ​លេចធ្លោ! ទទួលបានគម្រោងវិនិយោគថ្មី ១៥៣​ ក្នុង ១០ខែ ឆ្នាំ២០២៥នេះ

ខេត្តតាកែវ បន្តឆ្ពោះទៅមុខយ៉ាងលឿនលើវិស័យវិនិយោគ! លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងឱ្យដឹងថា ត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវបានទទួលគម្រោងវិនិយោគថ្មីៗសរុប ១៥៣ គម្រោង ដែលក្នុងនោះ ១៤៩ គម្រោង បានសាងសង់រួចរាល់ និងបានចាប់ផ្ដើមដំណើរការហើយ។ រោងចក្រទាំងនេះភាគច្រើនវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់…

អគ្គិភ័យឆាបឆេះរង្គាល! ផ្ទះពលរដ្ឋ ២០ ខ្នង ក្លាយជាផេះក្នុង ២ ថ្ងៃ ដោយសារឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ រាជធានីភ្នំពេញបានរងការវាយប្រហារដោយអគ្គិភ័យដ៏សន្ធោសន្ធៅរហូតដល់ ៣ ករណី ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ ខ្នង ត្រូវអណ្តាតភ្លើងលេបត្របាក់ទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់ទាំងនេះ ភាគច្រើនបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ យោងតាមរបាយការណ៍ផ្លូវការរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ…

យុវតីពលកររងគ្រោះដោយទាហានឈុតខ្មៅថៃ ពេលនេះសុខភាពល្អប្រសើរ ថ្នាក់ដឹកនាំប្តេជ្ញារកយុត្តិធម៌

ក្រុមគ្រួសារយុវតីពលករខ្មែរម្នាក់ដែលបានរងគ្រោះដោយការចាប់រំលោភពីសំណាក់ក្រុមទាហានឈុតខ្មៅថៃ បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់នាងពេលនេះមានភាពល្អប្រសើរឡើងវិញហើយ។ ដំណឹងនេះកើតឡើងចំពេលដែលលោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនដល់យុវតីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងឱកាសនោះ លោក សុខ លូ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស…

កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ដើម្បីសុខុមាលភាពប្រជាជន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​សុខាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Bridgette L. Walker ភារៈធារី នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ផង​ដែរ។ ក្នុង​ឱកាស​នោះ…