admin

administrator

យុវជន​ខ្មែរ​បញ្ចេញ​ស្នាដៃ​រចនា​វេច​ខ្ចប់​ដ៏​អស្ចារ្យ! សហគ្រិន​ខ្មែរ​ប្រកាស​ជ័យលាភី​ពានរង្វាន់​ធំ

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំយ៉ាងអធិកអធមនូវ “ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងរចនាសំបកវេចខ្ចប់” ដែលបានទាក់ទាញសិស្សានុសិស្សប្រមាណ ១០០នាក់ ឱ្យចូលរួមបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ និងជំនាញបច្ចេកទេសដ៏ប៉ិនប្រសប់ ក្នុងវិស័យឧស្សាហកម្មវេចខ្ចប់នៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ…

ឯកឧត្តម ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខពលការិនីរងគ្រោះដោយទាហានថៃ!

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់ប្អូនស្រីពលការិនីខ្មែរម្នាក់ ដែលបានរងការបំពានផ្លូវកាយពីទាហានឈុតខ្មៅថៃ។ ហេតុការណ៍នេះបានកើតឡើងខណៈដែលនាង រួមជាមួយពលករខ្មែរប្រុសស្រីជាង ១០នាក់ផ្សេងទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ។ ដំណើរចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មាន។

កម្ពុជា-ថៃ សម្រេចការបោះបង្គោលព្រំដែនបណ្តោះអាសន្នបាន ៥៦% ត្រឹមរយៈពេល ១០ថ្ងៃ!

រាជធានី​ភ្នំពេញ​ ៖ ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​ឯកភាព​គ្នា​ចុះ​អនុវត្ត​ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នៅ​លើ​ដី​ជាក់ស្តែង (​ចន្លោះ​បង្គោល​៥២​ដល់​៥៩) ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥។ គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា ភាគីទាំងពីរ​បាន​បោះបង្គោល​បាន​ចំនួន​៩៤​បង្គោល លើ​ផែនការ​សរុប​១៦៦​បង្គោល ដែល​គិត​ជា​ភាគរយ​សម្រេច​បាន​ប្រមាណ​៥៦%​។ យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​កាលពី​ម្សិលមិញ​នេះ​ថា ការងារ​បោះបង្គោល​បណ្តោះអាសន្ន​នេះ​គឺ​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ​៥២ ដល់​លេខ​៥៩ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ…

ភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញរាប់លានមុខនៅកូរ៉េខាងត្បូង របួសគ្មាន តែការខូចខាតធ្ងន់ធ្ងរ!

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបំផ្លាញស្ទើរទាំងស្រុងនូវឃ្លាំងស្តុកទំនិញដ៏ធំសម្បើមមួយឈ្មោះ E-Land Fashion Logistics Center ស្ថិតក្នុងទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ អគ្គិភ័យដ៏សន្ធោសន្ធៅនេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ វេលាម៉ោងប្រមាណ ៦ ព្រឹក នៅជាន់ទីបួននៃឃ្លាំង ហើយបានរាលដាលយ៉ាងលឿនបំផុត ដោយសារតែអគារនេះពោរពេញទៅដោយសម្លៀកបំពាក់ និងស្បែកជើងជាង…

សម្ដេចតេជោ ហ៊ុន សែន បកស្រាយក្ដៅៗ! ហេតុអ្វីកម្ពុជាមិនបាញ់តបវិញ ពេលយោធាថៃបាញ់ប្រហារពលរដ្ឋខ្មែរនៅព្រៃចាន់?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយនូវចម្ងល់មហាជនជាច្រើនដែលចោទសួរថា ពេលយោធាថៃបាញ់ប្រហារលើពលរដ្ឋស៊ីវិលនៅភូមិព្រៃចាន់ ហេតុអ្វីរាជរដ្ឋាភិបាលមិនបាញ់តបវិញ? ជុំវិញរឿងនេះ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើផ្ទុះអាវុធ តើមានមនុស្សស្លាប់តែម្នាក់ និងរបួសបីនាក់នេះទេ? ប្រាកដណាស់គឺលើសពីនឹង។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា…

ផ្អើល! អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ត្រូវតុលាការកាត់ទោសប្រហារជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ដាកា, បង់ក្លាដែស — អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានតុលាការសម្រេចកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថា លោកស្រីមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការកាត់ទោសនេះទាក់ទងនឹងការបង្ក្រាបយ៉ាងឃោរឃៅទៅលើបាតុកម្មនិស្សិតក្នុងឆ្នាំ២០២៤ ដែលជាការបះបោរដ៏ធំបាននាំឱ្យរដ្ឋាភិបាលរបស់លោកស្រីដួលរលំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែវិច្ឆិកា។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានសម្រេចថា លោកស្រី Hasina ជាអ្នកបញ្ជា…

សោកនាដកម្មបាក់ដីនៅឥណ្ឌូនេស៊ី៖ ឆក់យកជីវិត១១នាក់ បាត់ខ្លួន១០នាក់ ក្រោយភ្លៀងធ្លាក់ខ្លាំង!

ក្រុម​រុករក និង​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី បាន​រក​ឃើញ​សាកសព​មនុស្ស ៨​នាក់​បន្ថែម​ទៀត កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ក្នុង​ប្រតិបត្តិការ​ថ្ងៃ​ទី​៣ ក្រោយ​ហេតុការណ៍​បាក់​ដី​ដ៏​រន្ធត់​មួយ​នៅ​ភូមិ CIBEUNYING ស្រុក​ស៊ី​ឡា​កាប ខេត្ត​ជ្វា​កណ្ដាល។ គ្រោះមហន្តរាយ​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ១១​នាក់ ខណៈ​មនុស្ស ១០​នាក់​ផ្សេង​ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​នៅ​ឡើយ។ លោក​មូ​ហា​ម៉ា​ដ អាប់​ឌុ​ល​ឡា​ហ៍ ប្រធាន​ការិយាល័យ​រុករក និង​ជួយ​សង្គ្រោះ​ស្រុក​ស៊ី​ឡា​កាប…

លាតត្រដាងបណ្ដាញឆបោកអនឡាញធំមួយ! សមត្ថកិច្ចបាវិតឃាត់ខ្លួនជនសង្ស័យ៣០នាក់ ជាជនជាតិវៀតណាម ក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ!

(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) យ៉ាងសកម្មនៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយចុះឆែកឆេរទីតាំងសង្ស័យចំនួនពីរ កន្លែងគឺនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី…

ភ្លើងឆេះកួចផ្ទះឈើប្រក់ស័ង្កសីជិតមាត់ទន្លេ នៅព្រែកប្រា រងរបួសម្នាក់ និងខូចខាតធ្ងន់ធ្ងរ!

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីជាច្រើនខ្នងដែលសង់ជាប់មាត់ទន្លេ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង និងបន្សល់ទុករបួសមនុស្សម្នាក់។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានរៀបរាប់ថា មុនពេលកើតមានអគ្គិភ័យ ពួកគាត់បានធុំក្លិនឆេះឈ្ងៀម និងភ្លាមៗនោះក៏ឃើញផ្សែងខ្មៅហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងបានឆាបឆេះផ្ទះរួចទៅហើយ។…

អយុធ្យាលិចលង់៣ខែជាប់គ្នា! ពលរដ្ឋបាត់បង់ជីវិតដល់១៩នាក់ ខណៈរដ្ឋាភិបាលថៃហាក់មិនអើពើ?

ខេត្តអយុធ្យា៖ ស្ថានភាពទឹកជំនន់នៅខេត្តអយុធ្យា ប្រទេសថៃ នៅតែបន្តអូសបន្លាយយ៉ាងធ្ងន់ធ្ងរ រហូតឈានចូលដល់៣ខែជាប់គ្នាហើយ ខណៈដែលតួលេខអ្នកស្លាប់ដោយសារគ្រោះធម្មជាតិមួយនេះបានកើនឡើងជាបន្តបន្ទាប់ រហូតដល់១៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមការផ្សាយរបស់សារព័ត៌មាន Amarin បានឲ្យដឹងថា ទំនប់ចៅប្រាយ៉ា ក្នុងខេត្ត Chainat នៅតែបន្តទម្លាក់ទឹកក្នុងកម្រិតខ្ពស់រហូតដល់ ​២ ៨០០ម៉ែត្រគូបក្នុងមួយវិនាទី…