រន្ធត់! មនុស្ស១៨នាក់បាត់បង់ជីវិត ៧នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីដ៏សាហាវនៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ហេតុការណ៍បាក់ដីដ៏រន្ធត់មួយបានវាយប្រហារប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់បានបាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គ្រោះមហន្តរាយដ៏សោកសៅនេះបានកើតឡើងនៅក្នុងទីក្រុង Cilacap នៃខេត្ត Java ភាគកណ្តាល។ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជនរងគ្រោះទាំង ៧នាក់ដែលកំពុងបាត់ខ្លួន…
