admin

administrator

ករណីឆក់ទូរស័ព្ទដៃយ៉ាងសកម្មនៅក្រុងបាវិត! ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) យ៉ាងសកម្មក្នុងក្រុងបាវិត។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជនសង្ស័យរូបនេះមានឈ្មោះ តាំង ម៉ាណែត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា…

ចិនបង្កើនវត្តមាននៅក្បែរកោះជប៉ុន! ក្រោយសម្តីនាយករដ្ឋមន្ត្រីជប៉ុនលើករណីតៃវ៉ាន់ ភាពតានតឹងឡើងកម្ដៅ!

(ប៉េកាំង)៖ កងឆ្មាំសមុទ្រចិន បានប្រកាសថា កងនាវារបស់ខ្លួនបានបើកល្បាតឆ្លងកាត់ដែនទឹកក្បែរទីប្រជុំកោះ Senkaku (ដែលប៉េកាំងហៅថា Diaoyu) កាលពីថ្ងៃអាទិត្យ ខណៈភាពតានតឹងរវាងចិន និងជប៉ុន កំពុងកើនឡើងខ្លាំង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជម្លោះការទូតរវាងប្រទេសមហាអំណាចទាំងពីរ បានផ្ទុះខ្លាំងឡើង…

TV5 Monde ថតឯកសារបង្ហាញ “ភាពរុងរឿងរបស់កម្ពុជា” ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ដល់ពិភពលោក!

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យអ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីល្បាញប្រចាំស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយលើពិភពលោក គឺលោក Michaël Darmon និងលោក…

លោក ឈាង រ៉ា ៖ ការវះកាត់ជាស្នូលសង្គ្រោះជីវិតអ្នកជំងឺមហារីក!

រាជធានី​ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការ​វះកាត់​ក្នុង​ការព្យាបាល​ជំងឺមហារីក ដោយ​ចាត់ទុកថា​ជា​ស្នូល​នៃ​ការ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ឱ្យជា​សះស្បើយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ការថ្លែង​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និសីទ​សល្យសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី៣០ កាលពី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ «​ភាព​ប្រឈម​នៃ​ការវះកាត់​ជំងឺមហារីក​»។ លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក។ លោក​បាន​ជំរុញ​ឱ្យ​វេជ្ជបណ្ឌិត និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​សេវា​ព្យាបាល​មហារីក​ប្រកបដោយ​ឧត្ដមគតិ សមធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ។…

អតីត​ពលករ​ខ្មែរ​នៅ​មោងឫស្សី​បាត់ដំបង សប្បាយចិត្ត​ទទួល​បាន​ឱកាស​ការងារ​ពី​រដ្ឋាភិបាល

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក្នុងស្រុក​មោងឫស្សី បាន​បង្ហាញ​ក្តី​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ ​។…

សម្ដេចតេជោ ហ៊ុន សែន «ហួសចិត្ត» អ្នកវិភាគ! បញ្ជាក់ពីជំហរដោះស្រាយបញ្ហាព្រំដែន និងភារកិច្ចរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការហួសចិត្តចំពោះអ្នកវិភាគមួយចំនួន ដែលហាក់មិនយល់ច្បាស់ពីតួនាទី និងជំហររបស់សម្ដេចក្នុងបច្ចុប្បន្ន។ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចដឹងយ៉ាងច្បាស់នូវអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ដោយប្រតិកម្មតបទៅនឹងការរិះគន់របស់បណ្ឌិតម្នាក់ ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្សេងៗ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដោយសម្ដេចបានសង្កត់ធ្ងន់ថា បណ្ឌិតរូបនេះមិនបានយល់ពីទីតាំងឈរជើងរបស់សម្ដេចឡើយ។ សម្ដេចតេជោបានពន្យល់ថា សម្ដេចមិនអាចបំពេញការងារជំនួសនាយករដ្ឋមន្ត្រីបានឡើយ…

កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​ប្លន់​បាន​២០​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​!

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​២០​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា និង​កាប់​ប្លន់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បន្ទាប់ពី​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៤​ថ្ងៃ។ ក្នុង​នោះ ក៏​មាន​វត្ថុ​តាង​មួយ​ចំនួន​ដូចជា​កាំបិតប៉័ងតោ ដាវ និង​ដុំ​ថ្ម​ផង​ដែរ។ លោក​វរសេនីយ៍ឯក ម៉ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការងារ​នេះ​បាន​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍…

សម្តេចតេជោ ហ៊ុន សែន៖ ពុទ្ធចក្រ និងអាណាចក្រ ជាមូលដ្ឋានគ្រឹះមិនអាចកាត់ផ្តាច់បាន សម្រាប់ការអភិវឌ្ឍជាតិ!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពមិនអាចកាត់ផ្តាច់បានរវាងអាណាចក្រ (រដ្ឋ) និងពុទ្ធចក្រ (សាសនា) នៅក្នុងសង្គមខ្មែរ។ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍បំពេញឱ្យគ្នាទៅវិញទៅមក រវាងពុទ្ធចក្រ និងអាណាចក្រ…

ក្រុមជ្រុលនិយមថៃគំរាមបាតុកម្មទ្រង់ទ្រាយធំ! អាចសម្រុកចូលស្ថានទូតអាមេរិក-ម៉ាឡេស៊ី ថ្ងៃទី២២ វិច្ឆិកា

ក្រុមជ្រុលនិយមថៃ ដែលហៅខ្លួនឯងថា «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគំរាមប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ និងអាចសម្រុកចូលស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលមានទីតាំងក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រុមជ្រុលនិយមមួយនេះ ក្រោមការដឹកនាំដោយឥស្សរជនសំខាន់ៗដូចជា Chatuporn Prompan, Nitithorn…

លោក ត្រាំ ចេញបញ្ជាលើកលែងពន្ធលើកសិផលនាំចូលសំខាន់ៗ ដើម្បីទប់ស្កាត់អតិផរណា

កាលពីសប្ដាហ៍មុននេះ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអធិបញ្ជាដ៏សំខាន់មួយ ដើម្បីដកចេញនូវកសិផលនាំចូលមួយចំនួនធំ ចេញពីបញ្ជីពន្ធបដិការដែលរដ្ឋបាលរបស់លោកធ្លាប់បានដាក់ចេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានពីសេតវិមាន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ កសិផលដែលត្រូវបានលើកលែងពន្ធទាំងនោះ រួមមាន កាហ្វេ តែ ផ្លែឈើ និងទឹកផ្លែឈើត្រូពិក កាកាវ គ្រឿងទេស ចេក ក្រូច…