ដំណឹងក្តៅ! បុរសវ័យ ២២ឆ្នាំម្នាក់បាត់បង់ជីវិតដោយសារផ្តាសាយបក្សី H5N1 នៅភ្នំពេញ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្ន!
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសពីករណីមរណភាពរបស់បុរសវ័យ ២២ឆ្នាំម្នាក់ ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព័ត៌មានដ៏គួរឲ្យសោកស្ដាយនេះ ត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសរងគ្រោះមានទីលំនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។ គាត់ត្រូវបានធ្វើតេស្តបញ្ជាក់ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1…
