admin

administrator

ក្ដៅៗ! មេប៉ុស្តិ៍ព្រែកតាអី ស្រុកស្វាយទាប ត្រូវដកបញ្ឈរជើងភ្លាមៗ ក្រោយប្រើសម្ដីមិនសមរម្យលើពលរដ្ឋរងគ្រោះ

(ស្វាយរៀង)៖ ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប លោកអនុសេនីយ៍ឯក សុខ សំណាង ដែលបានប្រើប្រាស់សម្ដីមិនសមរម្យទៅលើប្រជាពលរដ្ឋរងគ្រោះ ខណៈពួកគាត់ទៅប្ដឹងករណីចោរលួចម៉ូតូ ពេលនេះត្រូវបានលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ចេញបញ្ជាដកបញ្ឈរជើងជាបន្ទាន់ហើយ។ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានថ្លែងប្រាប់បណ្ដាញព័ត៌មានយ៉ាងច្បាស់ៗថា…

គ្រោះមហន្តរាយបាក់ដីនៅឥណ្ឌូណេស៊ី! ស្លាប់ ១១ នាក់ បាត់ខ្លួន ១២ នាក់ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង

ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ពីចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ១១ នាក់ និងអ្នកបាត់ខ្លួន ១២ នាក់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដីដ៏សោកនាដកម្មមួយ នៅលើកោះជ្វាកណ្ដាល កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា។ ក្រុមអ្នកជួយសង្គ្រោះកំពុងបង្កើនល្បឿនក្នុងការស្វែងរកជនរងគ្រោះដែលនៅសេសសល់។ ហេតុការណ៍រអិលបាក់ដីនេះ បានកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Cilacap ដែលបានកប់លំនៅឋានចំនួន ១២ ខ្នង…

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ត្រៀមចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤៦ នៅរវ៉ាន់ដា

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) លើកទី៤៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រារព្ធធ្វើឡើងនៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា។ ការអញ្ជើញចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី គឺតបតាមការអញ្ជើញដោយផ្ទាល់ពីលោក Jean-Noël…

ក្រៀមក្រំ! គ្រោះថ្នាក់ចរាចរណ៍ពេញមួយថ្ងៃនៅថ្ងៃទី១៦ វិច្ឆិកា បណ្តាលឲ្យបាត់បង់ជីវិត ៩នាក់ និងរបួស ៨នាក់! សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់!

ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៩នាក់ និងបន្សល់ទុកអ្នករបួសធ្ងន់ស្រាល ៨នាក់។ នេះបើយោងតាមទិន្នន័យផ្លូវការពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ១០លើក ដែលកើតឡើងក្នុងរយៈពេល ២៤ម៉ោង (គិតពីម៉ោង ២រសៀល ថ្ងៃទី១៥…

បង្ក្រាបហាងប៉ាឧត្តម! ជួយសង្គ្រោះនារីអនីតិជន១២នាក់ពីរណ្ដៅសេវាផ្លូវភេទលួចលាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងហាងផឹកស៊ីយីហោ «ប៉ាឧត្តម» យ៉ាងកក្រើក ដែលលួចបង្កប់សេវាកម្មផ្លូវភេទខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួននារីរងគ្រោះជាអនីតិជនបានរហូតដល់ ១២នាក់ រួមទាំងបុរសម្នាក់ជាម្ចាស់ហាងផងដែរ។ ហេតុការណ៍បង្ក្រាបដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម…

កម្ពុជាបន្តគ្មានករណីកូវីដ-១៩ថ្មី៖ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់បន្ថែមសម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា!

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសពីស្ថានភាពជំងឺកូវីដ-១៩ ដោយមិនមានករណីឆ្លងថ្មី អ្នកជាសះស្បើយថ្មី ឬអ្នកស្លាប់ថ្មីនោះទេ។ នេះជាដំណឹងល្អដែលបង្ហាញពីការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺរាតត្បាតនេះ។ សូមជម្រាបថា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ករណីឆ្លងក្នុងសហគមន៍ (អូមីក្រុង) គ្មាន និងអ្នកដំណើរពីបរទេសក៏គ្មានដែរ។ ទោះបីជាស្ថានភាពល្អប្រសើរក្ដី ក្រសួងសុខាភិបាលនៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់…

ពលរដ្ឋខ្មែរនៅនូវ៉ែលហ្សេឡង់ ថ្កោលទោសដាច់អហង្ការ ការបាញ់ប្រហាររបស់ថៃលើប្រជាពលរដ្ឋស្លូតត្រង់

(រដ្ឋធានីវ៉ែល្លីងតុន)៖ ប្រជាពលរដ្ឋខ្មែរប្រមាណជាង ២០០នាក់ ដែលកំពុងរស់នៅរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច និងទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសម្ដែងការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការជួបជុំនេះបានធ្វើឡើងក្រោយមានការផ្សាយរបស់ក្រសួងព័ត៌មាន។ ឧប្បត្តិហេតុបាញ់ប្រហារនេះ…

ចិន-ថៃ កាន់តែស្និទ្ធ! លោក លី ឈាង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយថៃ

ទីក្រុងប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានជួបសវនាការជាមួយព្រះមហាក្សត្រថៃ ព្រះបាទមហា វ៉ាជីរ៉ាឡុងកន នៅទីក្រុងប៉េកាំង បន្ទាប់ពីព្រះអង្គបានជួបប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី លី ឈាង…

ជប៉ុន-ចិន ឡើងកម្ដៅ! ចិនព្រមានពលរដ្ឋខ្លួន កុំឲ្យទៅជប៉ុន ក្រោយរឿងតៃវ៉ាន់

ចិន​បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ខណៈ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ឡើង​កម្តៅ។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើង​ថា ការ​វាយ​ប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់ អាច​បង្ក​ការ​គំរាមកំហែង​ដល់​ជប៉ុន និង​អាច​ឈាន​ដល់​ការ​ឆ្លើយតប​ផ្នែក​យោធា។ ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ CNN កាលពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត…

ជីប ម៉ុង ២៧១ មេហ្គា ម៉ល បង្កើតមជ្ឈមណ្ឌល «Edutainment» បណ្ដុះបណ្ដាលកុមារ និងពង្រឹងចំណងគ្រួសារ ជាមួយដៃគូថ្មី ៣!

រាជធានីភ្នំពេញ ៖ លើសពីការក្លាយជាមជ្ឈមណ្ឌលទំនិញលំដាប់អន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានឈានមួយជំហានទៀតក្នុងការកែប្រែខ្លួនទៅជាមជ្ឈមណ្ឌល «Edutainment» ដ៏ទំនើបមួយ! ដើម្បីសម្រេចចក្ខុវិស័យនេះ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានចាប់ដៃគូសហការជាមួយស្ថាប័នធំៗចំនួន ៣…