គ្រោះថ្នាក់ចរាចរណ៍រថយន្ត Highlander បុក BYD ពេញទំហឹងនៅស្វាយរៀង ផ្អើលទាំងយប់! តែសំណាងល្អ រងរបួសស្រាល!
ខេត្តស្វាយរៀង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តម៉ាក Highlander បានបុកពីក្រោយរថយន្តម៉ាក BYD ពណ៌ខ្មៅ យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងយប់នៅក្រុងស្វាយរៀង។ សំណាងល្អ មនុស្សរងរបួសស្រាលប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខាងកើតស្ពានហាយវ៉េ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ តាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងស្វាយរៀង…
