admin

administrator

តម្លៃបន្ទះឈីប Samsung ហក់ឡើង ៦០% ឯកង្វះការផ្គត់ផ្គង់ និងតម្រូវការ AI កំពុងកើនឡើង!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានធ្វើការដំឡើងថ្លៃបន្ទះឈីបអង្គចងចាំរបស់ខ្លួនយ៉ាងគំហុក រហូតដល់ ៦០% ចាប់តាំងពីខែកញ្ញា ខណៈដែលតម្រូវការសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងកើនឡើងខ្លាំងទូទាំងសកលលោក បណ្តាលឱ្យមានកង្វះខាតការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីពីប្រភពពីរ។ ការដំឡើងថ្លៃនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតនៅលើពិភពលោក បានពន្យារពេលការប្រកាសតម្លៃកិច្ចសន្យាប្រចាំខែតុលារបស់ខ្លួន ខណៈដែលជាធម្មតាតម្លៃត្រូវបានកំណត់ជារៀងរាល់ខែ។ បន្ទះឈីបអង្គចងចាំទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងម៉ាស៊ីនមេ…

រឿងរ៉ាវដ៏រន្ធត់! ពលករខ្មែរម្នាក់រងការចាប់រំលោភពីទាហានថៃ៧នាក់ ព្រមទាំងប្លន់យកទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង​៖ ករណីដ៏ឃោរឃៅមួយបានកើតឡើងចំពោះនារីពលករខ្មែរម្នាក់ ក្នុងចំណោមពលករប្រុសស្រីជាង១០នាក់ ដែលបានរងការចាប់រំលោភបូកពីសំណាក់ក្រុមទាហានឈុតខ្មៅថៃយ៉ាងតិច៧នាក់។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្រុមពលករធ្វើដំណើរត្រឡប់ពីប្រទេសថៃមកកាន់មាតុភូមិវិញ។ ក្រៅពីការរំលោភបូក ក្រុមទាហានទាំងនោះក៏បានវាយដំធ្វើទារុណកម្មលើពលករប្រុសៗ និងប្លន់យកទូរស័ព្ទ ក៏ដូចជាលុយកាក់អស់គ្មានសល់ផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែន។ តាមសេចក្តីរាយការណ៍ អំពើព្រៃផ្សៃរបស់ទាហានថៃនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ខណៈក្រុមពលករខ្មែរចំនួន១៣នាក់ (ក្នុងនោះមានស្ត្រី៦នាក់ និងក្មេងតូចម្នាក់) កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកដល់ជិតព្រំដែនកម្ពុជា-ថៃ ជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង។…

ថៃ​ខឹង​អាមេរិក​រឿង​កម្ពុជា! ប្រកាស​ផ្អាក​ទិញ F-16 ភ្លាមៗ

ភ្នំពេញ៖ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិក កំពុងឡើងកម្តៅជាពិសេសបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធលើទីក្រុងបាងកកឱ្យគោរពឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ឆ្លើយតបនឹងស្ថានភាពនេះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាភ្លាមៗឱ្យផ្អាកការបញ្ជាទិញយន្តហោះចម្បាំង F-16 និងយន្តហោះដទៃទៀតពីសហរដ្ឋអាមេរិក។ ដំណឹងដ៏រសើបនេះត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកយោធាថៃ (Thai Army) និងផេកល្បីៗជាច្រើនទៀតកាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការសម្រេចចិត្តបញ្ឈប់ការបញ្ជាទិញនេះ…

ក្រុមជ្រុលនិយមថៃ ត្រៀមបាតុកម្មធំ គំរាមលុកលុយស្ថានទូតអាមេរិក និងម៉ាឡេស៊ី នៅថ្ងៃទី២២ វិច្ឆិកា!

បាងកក៖ ក្រុមជ្រុលនិយមថៃមួយ ដែលមានឈ្មោះថា «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានចេញមុខប្រកាសកៀរគរប្រជាពលរដ្ឋឲ្យចូលរួមធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រមូលផ្ដុំនេះ គឺមានបំណងតវ៉ា និងអាចឈានដល់ការលុកលុយស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដង។ យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Amarin កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមជ្រុលនិយមនេះ ដឹកនាំដោយលោក Chatuporn Prompan,…

អ៊ីរ៉ង់ប្រឈមគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ងាកប្រើបច្ចេកវិទ្យាបង្កើតភ្លៀងសិប្បនិម្មិត

ប្រទេសអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ហេតុនេះ រដ្ឋាភិបាលបានដាក់ចេញនូវប្រតិបត្តិការបង្កើតពពកភ្លៀងតាមបែបបច្ចេកវិទ្យា កាលពីចុងសប្ដាហ៍កន្លងទៅ។ ជាក់ស្ដែង សារធាតុ Silver Iodide (IODURE D’ARGENT) ត្រូវបានបាញ់រោយតាមយន្តហោះដោយផ្ទាល់ទៅក្នុងពពក ដើម្បីជំរុញឲ្យពពកទម្លាក់ភ្លៀង។ កាលពីឆ្នាំមុន អ៊ីរ៉ង់ក៏ធ្លាប់បានប្រកាសថា ខ្លួនបានបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួនសម្រាប់បច្ចេកទេសនេះផងដែរ។ ប្រទេសដទៃទៀតក្នុងតំបន់ ដូចជាអារ៉ាប់រួម ក៏ប្រើប្រាស់បច្ចេកវិទ្យាបង្កើតពពកនេះ ដើម្បីបង្កើនភ្លៀងសិប្បនិម្មិត។…

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះពលរដ្ឋជាច្រើនខ្នងនៅច្បារអំពៅ ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនធំ បានក្លាយទៅជាចំណីភ្លើងអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនខ្លាចវាយតប តែជ្រើសរើសផ្លូវសន្តិភាព និងការពារខ្លួនដោយស្ងៀមស្ងាត់!

ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងយ៉ាងច្បាស់ៗអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា៖ «ពាក្យប្រមាថខ្លះទុកឱ្យគេប្រមាថចុះ យើងមិនអួតអាងអ្វីទេ តែយើងមានសិទ្ធិការពារខ្លួនរបស់យើង»។ សម្តេចតេជោបានលើកឡើងថា ករណីនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យកន្លងទៅ គឺគេចង់ញុះញង់ឱ្យកម្ពុជាផ្ទុះអាវុធ។ សម្តេចបានសួរទៅសាធារណមតិវិញថា តើលទ្ធផលនឹងទៅជាយ៉ាងណា បើកម្ពុជាជ្រើសរើសផ្លូវនេះ?…

បង្ក្រាបធំ! កម្លាំងនគរបាលភ្នំពេញបោសសម្អាតក្រុមក្មេងទំនើង២០នាក់ ពាក់ព័ន្ធហិង្សានិងប្លន់ ក្នុងរយៈពេល៤ថ្ងៃ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ២០នាក់ (ស្រីម្នាក់) រួមជាមួយវត្ថុតាងកាំបិត ដាវ និងដុំថ្មជាច្រើន ក្រោយពីបានពួនស្ទាក់ និងស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថា…

សោកនាដកម្មបាក់ដីនៅឥណ្ឌូនេស៊ី! ស្លាប់១៨នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្រុមជួយសង្គ្រោះជួបការលំបាក

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា គ្រោះថ្នាក់បាក់ដីដ៏សោកសៅដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតំបន់ចំនួនពីរ ក្នុងខេត្តកោះជ្វាកណ្ដាល ប្រទេសឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៨ នាក់ ខណៈរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានឱ្យដឹងថា ការបាក់ដីដ៏ធំមួយ កាលពីសប្ដាហ៍មុន…

អាមេរិក​បង្ក្រាប​កប៉ាល់​គ្រឿងញៀន​នៅ​ប៉ាស៊ីហ្វិក ស្លាប់​៣​នាក់! ស្របច្បាប់​ឬ​ទេ?

ទីក្រុង​វ៉ាស៊ីនតោន៖ ថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ម្ដង​ទៀត​ទៅលើ​កប៉ាល់​ល្បឿន​លឿន​ដែល​សង្ស័យ​ថា​ជា​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣​នាក់​បាន​បាត់បង់ជីវិត។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បញ្ចកោណ។ បញ្ជាការដ្ឋាន​យោធា​អាមេរិក​ប្រចាំ​តំបន់​ភាគខាងត្បូង​បាន​ឲ្យដឹង​នៅលើ​បណ្ដាញ​សង្គម​ថា ភ្នាក់ងារ​សម្ងាត់​របស់​ខ្លួន​បាន​ទទួល​ព័ត៌មាន​ថា កប៉ាល់​នោះ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ច្រក​សមុទ្រ​ដែល​ក្រុម​ឈ្មួញ​ខុសច្បាប់​តែងតែ​ប្រើប្រាស់​ជា​ប្រចាំ។ សេចក្ដីប្រកាស​ដដែល​បាន​អះអាង​ថា កប៉ាល់​នោះ​កំពុង​ធ្វើដំណើរ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ មុននឹង​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​នៃ «ក្រុម​បេសកកម្ម​លំពែង​ភាគខាងត្បូង» បាញ់​ប្រហារ​ដោយ​មីស៊ីល។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ករណី​វាយប្រហារ​ទូក​គ្រឿងញៀន​ដែល​សហរដ្ឋអាមេរិក​បាន​អនុវត្ត​កើន​ដល់ ២១​ករណី​ហើយ ចាប់តាំងពី​ដើមខែ​កញ្ញា​មក។ អាមេរិក​បាន​ចាត់ទុក​ការវាយប្រហារ​ទាំងនេះ​ថា​ជា​ទង្វើ​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ទប់ស្កាត់​ការ​ហូរចូល​គ្រឿងញៀន​មកកាន់​ប្រទេស​ខ្លួន។ សរុប​ទាំង​មុន…