admin

administrator

ព្រះសីហនុ! សមត្ថកិច្ចបន្តបង្ក្រាបបទល្មើសព្រហ្មទណ្ឌទ្រង់ទ្រាយធំជាច្រើនករណី ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ!

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសពីជោគជ័យក្នុងការបន្តបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង…

ឧក្រិដ្ឋកម្មបឹងត្របែក! ក្មេងទំនើង ចោរប្លន់ និងអ្នកទទួលផលចោរកម្ម ២០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយការបង្ក្រាបទ្រង់ទ្រាយធំ!

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុក រយៈពេល ៤ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប ២០នាក់ (ស្រីម្នាក់) ពាក់ព័ន្ធបទល្មើសធំៗចំនួន ៣ករណី រួមមាន៖ ក្រុមអុកឡុក (ក្មេងទំនើង), ករណីប្លន់ប្រដាប់អាវុធ និងករណីទទួលផលចោរកម្ម។…

កងទ័ពអាមេរិក បន្តប្រតិបត្តិការកម្ចាត់ទូកគ្រឿងញៀន! មនុស្ស៣នាក់ស្លាប់នៅប៉ាស៊ីហ្វិក

ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសថា កងយោធាអាមេរិកបានបើកការវាយប្រហារជាលើកទី២១ ទៅលើនាវាសង្ស័យដឹកជញ្ជូនគ្រឿងញៀនមួយគ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមនុស្ស ៣ នាក់ទៀតស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ (រូបភាព៖ X) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រតិបត្តិការវាយប្រហារនេះ…

ក្រសួងធនធានទឹក៖ ព្យាករណ៍ថា ភ្នំពេញ និងបណ្តាខេត្ត អាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី១៧ ដល់ ១៩ វិច្ឆិកា ២០២៥

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលបក់គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា…

សោកនាដកម្មបាក់ដីនៅវៀតណាម៖ ឡានក្រុងកប់ទាំងកម្រោល ស្លាប់៦នាក់ របួស១៩នាក់

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅនេះ គ្រោះថ្នាក់បាក់ដីដ៏រន្ធត់មួយបានកើតឡើងនៅខេត្ត Khanh Hoa ប្រទេសវៀតណាម បណ្ដាលឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង ១៩ នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យថ្ម និងដីរអិលបាក់សង្កត់លើរថយន្តក្រុងមួយគ្រឿងដែលកំពុងធ្វើដំណើរ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់…

ប៉ូលិសថៃផ្ទុះកំហឹង! នាំគ្នាស្បថព្រោងព្រាតបដិសេធថា ខ្លួនមិនមែនជា «អង្គការឧក្រិដ្ឋកម្ម»

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បន្ទាប់ពីមានការចោទប្រកាន់យ៉ាងចាស់ដៃពីសំណាក់អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Surachate Hakparn ហៅ “Big Joke” ដែលបានអះអាងថា មន្ត្រីប៉ូលិសថៃជាង ២០០ នាក់បានជាប់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារពីក្រុម Scammer…

បុណ្យភូមិមានជើង ឆ្នាំ២០២៥ ត្រៀមរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ នៅខេត្តព្រះវិហារ!

ភ្នំពេញ៖ មហោស្រពសិល្បៈបុណ្យភូមិមានជើង (Buny Phum Mien Cheung) ក្នុងឆ្នាំ២០២៥ ឈានចូលដល់ឆ្នាំទី៣ របស់ខ្លួន ដោយត្រៀមធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់សម្បូរទៅដោយប្រាសាទបុរាណ និងនៅជិតតំបន់ជាយដែន។ ពិធីបុណ្យដ៏ធំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ…

រន្ធត់! រថភ្លើងដឹកប្រេង ៣ ទូរ ក្រឡាប់ផ្ងារជើងនៅស្រុកបាកាន ពោធិ៍សាត់ ព្រោះតែផ្លូវស្រុត គ្មានគ្រោះថ្នាក់ដល់មនុស្ស!

(ពោធិ៍សាត់)៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅខេត្តពោធិ៍សាត់ ដោយរថភ្លើងដឹកប្រេងចំនួន ៣ ទូរ បានក្រឡាប់ផ្ងារជើង បណ្ដាលមកពីបញ្ហាផ្លូវដែកស្រុត។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈផេកផ្លូវការរបស់លោក។ របាយការណ៍បឋមបានបញ្ជាក់ថា…

សមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវករណីសង្ស័យបង្ខាំងមនុស្សធ្វើទារុណកម្មនៅប៉ោយប៉ែត ក្រោយវីដេអូបង្ហោះព្រោងព្រាត!

បន្ទាយមានជ័យ ៖ ក្រោយពីមានការបែកធ្លាយវីដេអូដ៏រន្ធត់មួយបង្ហាញពីបុរសបរទេសម្នាក់ធ្វើកាយវិការដូចជាត្រូវបានវាយដំ និងធ្វើទារុណកម្ម ហាក់ដូចជាកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ ចេញពីអគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរ និងសមត្ថកិច្ចភ្លាមៗបានដឹកនាំដោយអភិបាលរងខេត្ត ចុះទៅពិនិត្យទីតាំងនោះ។ ទោះជាយ៉ាងណា មុនពេលសមត្ថកិច្ចទៅដល់ គេសង្កេតឃើញរថយន្តទំនើបៗជាច្រើនបានបើកចេញពីក្នុងអគារនោះ ដែលបង្កការសង្ស័យថាអាចមានការរំដោះមនុស្សចេញពីទីនោះ។ ហេតុការណ៍ដែលបានបែកធ្លាយរូបភាពតាមបណ្ដាញសង្គមនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីតាំងដែលសង្ស័យ និងត្រូវបានសមត្ថកិច្ចចុះពិនិត្យនោះ…

រន្ធត់! ភ្នំភ្លើង Sakurajima ជប៉ុនផ្ទុះកក្រើក បង្ខំឲ្យជើងហោះហើររាប់សិបជើងត្រូវលុបចោល

ព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា នេះ ភ្នំភ្លើង Sakurajima ដ៏ល្បីល្បាញលើកោះ Kyushu ភាគនិរតីប្រទេសជប៉ុន បានផ្ទុះឡើងយ៉ាងគំហុក បញ្ចេញផ្សែង និងផេះភ្នំភ្លើងខ្មៅងងឹតសន្ធោសន្ធៅ លយឡើងដល់ទៅ ៤.៤ គីឡូម៉ែត្រលើអាកាស។ ហេតុការណ៍នេះ បានបង្ខំឲ្យជើងហោះហើររាប់សិបជើងត្រូវលុបចោលជាបន្ទាន់តែម្ដង។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ការផ្ទុះលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល…