admin

administrator

ថៃ​នៅ​តែ​ផ្អាក​កិច្ចព្រមព្រៀង​សន្តិភាព​! ទាល់​តែ​កម្ពុជា​ទទួល​ខុស​ត្រូវ និង​សុំទោស​ករណី​ជាន់​មីន

ថៃ​នៅ​តែ​រក្សា​ជំហរ​ផ្អាក​សកម្មភាព​ទាំងអស់​ក្រោម​សេចក្ដីថ្លែងការណ៍​ក្រុង​គូឡាឡាំពួ រហូត​ទាល់​តែ​កម្ពុជា​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំពាន​កិច្ចព្រមព្រៀង និង​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ជុំវិញ​ឧបទ្ទវហេតុ​គ្រាប់​មីន​ដែល​បណ្ដាល​ឱ្យ​ទាហាន​ថៃ​ម្នាក់​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​ជា​ថ្មី​របស់​លោក​អានុទីន ឆានវីរៈគុល តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​វិច្ឆិកា។ លោក​អានុទីន នាយករដ្ឋមន្ត្រី​ថៃ បាន​គូស​បញ្ជាក់​ថា លោក​បាន​លើកឡើង​ពី​ជំហរ​នេះ​ក្នុង​ជំនួប​តាម​ទូរសព្ទ​កាលពី​យប់​ថ្ងៃ​សុក្រ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។…

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ឆក់​ម៉ូតូ​យ៉ាង​កម្រោល​នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​នគរបាល​ស្រុក​កំពង់សីលា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​វាយ​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង ១៤:០០​នាទី ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ដ៏​ម៉ឺងម៉ាត់​ពី​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​តាម​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ណុប…

ក្រសួងព័ត៌មានជំរុញយុទ្ធនាការប្រយុទ្ធព័ត៌មានក្លែងក្លាយកាន់តែខ្លាំង ក្រោយ៦ខែទទួលបានលទ្ធផលល្អ!

ភ្នំពេញ៖ ក្រសួងព័ត៌មាននៅតែបន្តជំរុញដល់បណ្ដាញព័ត៌មានជាតិទាំងអស់ ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយនូវខ្លឹមសារអប់រំឱ្យបានកាន់តែទូលំទូលាយ អំពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News) ។ នេះគឺដើម្បីរួមចំណែកការពារសង្គមទាំងមូល និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ…

ឥណ្ឌា៖ របួសនិងស្លាប់ជិត៤០នាក់ ក្នុងហេតុការណ៍ផ្ទុះដ៏សន្ធឹកនៅស្ថានីយ៍ប៉ូលិសមួយកន្លែង

ឥណ្ឌា៖ ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់បាត់បង់ជីវិត និង ២៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Aljazeera។ ស្ថានីយ៍ប៉ូលិសរងគ្រោះនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Srinagar នៃតំបន់កាស្មៀរ ដែលជាតំបន់ព្រំដែនជាប់នឹងប្រទេសប៉ាគីស្ថាន។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ភាគច្រើនជាមន្ត្រីនគរបាល និងអ្នកជំនាញផ្នែកកោសល្យវិច័យ ដែលកំពុងបំពេញភារកិច្ចត្រួតពិនិត្យគ្រឿងផ្ទុះមួយចំនួននៅទីនោះ។ អាជ្ញាធរឥណ្ឌាបានសម្តែងការព្រួយបារម្ភថា…

លោក ដូណាល់ ត្រាំ អន្តរាគមន៍! កម្ពុជា-ថៃ នឹងមានសភាពល្អប្រសើរឡើងវិញ ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ

ទីក្រុងវ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីលោកបានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំប្រទេសទាំងពីរ។ គោលបំណងគឺដើម្បីជួយសម្របសម្រួលភាពតានតឹងដែលបានកើតឡើងថ្មីៗនេះ រវាងប្រទេសជិតខាងទាំងពីរ។ លោក ត្រាំ…

ចន្លុះដូនតា៖ ភ្លើងបំភ្លឺពីអតីតកាល រហូតមកបច្ចុប្បន្ននៅតែមានតម្លៃ! 🔥

ខេត្តឧត្តរមានជ័យ៖ នៅក្នុងស្រុកអន្លង់វែង ប្រជាពលរដ្ឋខ្មែរនៅតែបន្តប្រកបរបរធ្វើចន្លុះលក់ ដែលជាមុខរបរបុរាណមួយបន្សល់ទុកពីដូនតា។ មុខរបរនេះមិនត្រឹមតែជាមរតកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយជីវភាពគ្រួសារបានយ៉ាងសមរម្យផងដែរ។ ក្មួយស្រី វ៉ាន់ ឌី បានឲ្យដឹងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រជាពលរដ្ឋប្រមាណ ៣០% នៅក្នុងស្រុកអន្លង់វែង ប្រកបរបរធ្វើចន្លុះនេះ។ នាងខ្លួនឯងក៏ជាអ្នកប្រមូលទិញចន្លុះពីអ្នកស្រុក ដើម្បីលក់បន្តឲ្យឈ្មួញថៃតាមច្រកទ្វារអន្តរជាតិជាំ កាលពីមុនមិនទាន់បិទច្រក។…

គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារសំខាន់ៗនៅវៀតណាម ក្នុងឱកាសខួប ៧០ឆ្នាំ សាកលវិទ្យាល័យណងឡាំ

ទីក្រុងហូជីមិញ វៀតណាម៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួង បានអញ្ជើញចូលរួមពិធីដ៏មហោឡារិកប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាកលវិទ្យាល័យ ណងឡាំ (Nong Lam University) ដ៏ល្បីល្បាញ ស្ថិតនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំផ្ទះមួយខ្នងជូនវីរៈគ្រួសារយោធពលខេមរភូមិន្ទនៅស្ទឹងត្រែង

(ស្ទឹងត្រែង) ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅដល់ខេត្តស្ទឹងត្រែងប្រកបដោយក្តីនឹករលឹក ដើម្បីសួរសុខទុក្ខ និងនាំយកនូវ “ផ្ទះមួយខ្នង” ដ៏កក់ក្តៅជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីមាតុភូមិជាទីស្រឡាញ់។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈភាពរបស់ពួកគាត់…

កម្ពុជា-ជប៉ុន ចាប់ដៃគ្នាបើកទំព័រថ្មីជំរុញទេសចរណ៍! ត្រៀមទទួលភ្ញៀវជប៉ុនកាន់តែច្រើន!

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដ៏សំខាន់មួយ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍…

លោក ត្រាំ សង្ឃឹមទំនាក់ទំនងកម្ពុជា-ថៃ វិលរកភាពល្អប្រសើរ ទោះថៃទាមទារការសុំទោស

យោងតាមការចុះផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជានឹងវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីលោកបានព្យាយាមសម្របសម្រួលភាពតានតឹងជាថ្មីក្នុងជម្លោះព្រំដែនរបស់ពួកគេ។ ទោះជាយ៉ាងណាក្តី ភាគីថៃនៅតែបន្តទាមទារឱ្យកម្ពុជាចេញមុខសុំទោសជាផ្លូវការ។ រូបថត៖ លោក ត្រាំ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ រវាងលោក អានុទីន និងសម្ដេច…