ទារលុយជំពាក់៣ខែមិនបាន ម្ចាស់បំណុលទាញប៉ែលវាយបែកក្បាលកូនបំណុលរបួសធ្ងន់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានប្រើហិង្សាដោយយកប៉ែលវាយទៅលើកូនបំណុលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែខឹងនឹងរឿងជំពាក់លុយយូរខែមិនសង។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនដៃដល់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសី បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ង៉ែត ថន ភេទប្រុស…
