ករណីឃាតកម្មព្រៃផ្សៃ! នារីទារបំណុលត្រូវកូនបំណុលសម្លាប់យកទៅកប់ក្រោយផ្ទះយ៉ាងឃោរឃៅ ខណៈជនដៃដល់កំពុងរត់គេចខ្លួន
ខេត្តកំពង់ធំ៖ ករណីបាត់ខ្លួនរបស់នារីវ័យក្មេងម្នាក់ដែលជាបុគ្គលិកអង្គការអង្គរគ្រួសារខ្មែរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនេះត្រូវបានបែកធ្លាយថា ជានរណីឃាតកម្មដ៏សាហាវឃោរឃៅ បន្ទាប់ពីសមត្ថកិច្ចរកឃើញសពរបស់នាងត្រូវបានឃាតករសម្លាប់ រួចយកទៅកប់បំបិទមាត់នៅក្រោយផ្ទះ ក្នុងភូមិឫស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា អាយុ ២២ ឆ្នាំ…
