admin

administrator

ពោធិ៍សាត់ត្រៀមខ្លួនជាម្ចាស់ផ្ទះបុណ្យទន្លេឆ្នាំ២០២៦! អភិបាលខេត្តជំរុញពលរដ្ឋចូលរួមរៀបចំសោភ័ណភាពក្រុងឲ្យកាន់តែស្រស់បំព្រង

ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន។ ការណែនាំនេះ គឺដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងស្អាត គ្មានសំរាម និងស្រស់បំព្រង ដែលជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បុណ្យទន្លេនាឆ្នាំ២០២៦ ខាងមុខ។ ការណែនាំរបស់លោកអភិបាលខេត្ត…

ព្រឹទ្ធសភា​អាមេរិក​ជិតរកច្រកចេញបាន បញ្ចប់វិបត្តិបិទ​រដ្ឋាភិបាល​ដែលអូសបន្លាយ៤០ថ្ងៃ

​ទីបំផុត! ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងព្រឹកថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) បាន​បោះឆ្នោត​អនុម័ត​ដោយ​ជោគជ័យ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​នឹង​ឈាន​ទៅ​ដល់​ការ​កំណត់​វិធានការ​បើក​រដ្ឋាភិបាល​សហព័ន្ធ​ឡើង​វិញ និង​បញ្ចប់​វិបត្តិ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​រយៈ​ពេល​ជាង​៤០​ថ្ងៃ។ វិបត្តិ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បុគ្គលិក​រដ្ឋ​សហព័ន្ធ ការ​ពន្យារ​ពេល​ផ្តល់​ជំនួយ​អាហារ និង​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ជា​ដើម។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត…

អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង នៅភ្នំពេញ បង្កឡើងដោយខ្សែសាកទូរស័ព្ទឆ្លងចរន្ត!

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៧:២០ នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង ស្ថិតនៅផ្ទះលេខ៦A តាមបណ្ដោយផ្លូវវេងស្រង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានគេដឹងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ពីខ្សែសាកទូរស័ព្ទដៃ ដែលបង្កឱ្យមានជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ អគ្គិភ័យនេះបានធ្វើឱ្យខូចខាតបន្ទប់ដែលមានទំហំ…

ផ្លូវ១៥០-១៥៦ នៅទឹកល្អក់ទី២ កំពុងត្រូវបានជួសជុល! សម្រួលការធ្វើដំណើរជូនពលរដ្ឋរាប់ពាន់នាក់

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានចាប់ផ្តើមយុទ្ធនាការជួសជុល និងអ៊ុតកៅស៊ូឡើងវិញនូវផ្លូវចំនួន ០២ខ្សែយ៉ាងមមាញឹក គឺផ្លូវលេខ ១៥០ និងផ្លូវលេខ ១៥៦ ដែលរងការខូចខាតជាច្រើនកន្លងមក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។ គម្រោងសំខាន់នេះ គឺប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥។ លោក សូ ជា ចៅសង្កាត់ទឹកល្អក់ទី២ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី…

ផ្លូវជាតិលេខ៥ ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ៖ សម្រួលការធ្វើដំណើរ បង្កើនជីវភាពប្រជាពលរដ្ឋ និងទទួលបានការកោតសរសើរពីគ្រប់ទិសទី!

ក្រសួងព័ត៌មាន បានបញ្ជាក់កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ផ្លូវជាតិលេខ៥ ដែលជាផ្លូវអាស៊ានហាយវេលេខ១ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ ផ្លូវមួយខ្សែនេះ បាននិងកំពុងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេង មិនត្រឹមតែជួយសម្រួលដល់ការនាំចេញ-នាំចូលទំនិញប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលខ្ពស់ ពិសេសគឺជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នេះ ក៏ទទួលបាននូវការផ្លាស់ប្ដូរជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់ តាមរយៈការអភិវឌ្ឍ…

កម្ពុជា​បង្កាត់​ក្ងោក​ជិត​ផុត​ពូជ​បាន​ ៧ ក្បាល​ដោយ​ជោគជ័យ ផ្ដល់​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ការ​អភិរក្ស​សត្វ​ដ៏​ស្រស់​ស្អាត​នេះ!

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសដំណឹងដ៏រីករាយមួយថា ខ្លួនបានបង្កាត់ពូជសត្វក្ងោកដែលជាប្រភេទសត្វជិតផុតពូជចំនួន ៧ ក្បាលបន្ថែមទៀតបានដោយជោគជ័យនៅក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីអភិរក្សរយៈពេលវែងរបស់ ACCB ដែលមានគោលបំណងរក្សា និងបង្កើនចំនួនសត្វក្ងោក ដើម្បីធានាកុំឱ្យប្រភេទសត្វដ៏ស្រស់ស្អាតនេះបាត់បង់ពីភពផែនដី។ ការបង្កាត់ពូជបានសម្រេចនេះត្រូវបានបញ្ជាក់ដោយ ACCB កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ សត្វក្ងោក ឬគេនិយមហៅថា មយូរា ត្រូវបានចាត់ទុកជាប្រភេទបក្សីរងគ្រោះជិតផុតពូជយោងតាមបញ្ជីក្រហមរបស់អង្គការ…

សង្កាត់អូរបែកក្អម ចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់! ប្ដូរប្រព័ន្ធលូចាស់ប្រវែងជាង ២០០ម៉ែត្រ ដើម្បីជីវភាពប្រសើរឡើង

អាជ្ញាធរសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងមមាញឹកក្នុងការជីកកាយផ្លាស់ប្តូរប្រព័ន្ធលូចាស់ៗ ដែលមានអាយុកាលយូរឆ្នាំ មកដាក់លូថ្មីទាំងស្រុងវិញ ប្រវែងសរុបជាង ២០០ម៉ែត្រ។ គម្រោងដ៏សំខាន់នេះ ស្ថិតនៅលើកំណាត់ផ្លូវបេតុងកែងផ្លូវលេខ ២០០២ ដែលកន្លងមកតែងរងការលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរ រហូតប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងពីភាពលំបាកក្នុងការរស់នៅ។ ការផ្លាស់ប្តូរនេះ គឺដើម្បីរំដោះទឹក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ លោក យឹម រ័ត្ន ចៅសង្កាត់រដ្ឋបាលអូរបែកក្អម បានបញ្ជាក់ថា…

កម្ពុជាត្រៀមថវិកាជាតិឆ្នាំ២០២៦ ក្រោមសម្ពាធវិបត្តិសកល៖ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាព

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានប្រកាសថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៣ ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ឆ្នាំ២០២៦។ ចំណុចទាំងនោះរួមមាន៖ ១) បរិការណ៍នៃការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦, ២) ទិសដៅ…

ទាហានថៃម្នាក់ទៀតរងរបួសធ្ងន់ជាន់មីននៅព្រំដែនកម្ពុជា-ថៃ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ទាហានថៃម្នាក់បានរងរបួសធ្ងន់ធ្ងរនៅជើងខាងស្តាំ បន្ទាប់ពីដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ទល់មុខប្រាសាទព្រះវិហារកម្ពុជា។ ឧបទ្ទវហេតុនេះបានបន្ថែមករណីទាហានរងរបួសដោយសារគ្រាប់មីនជាបន្តបន្ទាប់នៅតាមបណ្តោយព្រំដែនជម្លោះកម្ពុជា-ថៃ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទាហានថៃជាច្រើននាក់បានរងរបួស រួមទាំងការបាត់បង់អវយវៈ ដោយសារគ្រាប់មីន ខណៈកំពុងបំពេញបេសកកម្មល្បាតព្រំដែន។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទាហានបីនាក់បានរងរបួស ហើយម្នាក់បានបាត់បង់ជើងនៅខេត្តអ៊ូប៊ុនរាជធានី។…

កម្ពុជា-កូរ៉េ រឹតចំណងសន្តិសុខកាន់តែរឹងមាំ! ក្រសួងមហាផ្ទៃ និងការទូតកូរ៉េ ចុះ MOU បង្កើតក្រុមការងាររួម

ភ្នំពេញ៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើវិស័យសន្តិសុខ បានឈានដល់កម្រិតថ្មីមួយប្រកបដោយទំនុកចិត្តខ្ពស់។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាការងារជាមួយ លោក Cho Hyun រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីពង្រឹងកិច្ចសហការបន្ថែមទៀត។…