admin

administrator

វិថីតេជោសន្តិភាពឆ្នេរអង្កោល បើកទំព័រថ្មីនៃសម្រស់កែប ជាមួយផ្លូវកម្សាន្តទំនើប!

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងក្លាយជាបេះដូងថ្មីមួយក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅខេត្តកែប ឱ្យកាន់តែប្លែក និងទាក់ទាញភ្នែក។ ផ្លូវដ៏ស្រស់ស្អាតនេះ មិនត្រឹមតែជួយឱ្យទីក្រុងកែបមានសោភ័ណភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបានរៀបចំយ៉ាងមានរបៀបរៀបរយនូវចំណតយានយន្ត ផ្លូវសម្រាប់ជិះកង់កម្សាន្ត និងផ្លូវថ្មើរជើងដ៏ធំទូលាយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តលំហែ។ អ្វីដែលពិសេសជាងនេះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ក៏ជាសរសៃឈាមដ៏សំខាន់មួយដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់ទេសចរណ៍សហគមន៍ និងតំបន់នេសាទដ៏ចំណាស់ក្នុងឃុំអង្កោល។ ផ្លូវនេះបានលាតសន្ធឹងកាត់កម្រាលធម្មជាតិដ៏ស្រស់បំព្រងជាច្រើនដូចជា…

ផ្លូវ២០០៤ កែងដួងងៀប ប្រែកាយជាបេតុងស្រស់ស្អាត សម្រួលការធ្វើដំណើរក្រោយជីកប្រព័ន្ធលូ

ភ្នំពេញ៖ ទីតាំងដែលធ្លាប់ជាជង្ហុកបង្កការលំបាក និងគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវដួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរចុះដាក់គ្រឿងចក្រឈូសឆាយ និងចាក់បេតុងស្ថាបនាឡើងវិញ។ ការស្ថាបនានេះធ្វើឡើងបន្ទាប់ពីទីតាំងខាងលើតែងបង្កគ្រោះថ្នាក់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់លិចជង្ហុកមើលមិនឃើញ ដែលបណ្ដាលឱ្យអ្នកដំណើរដួលរងរបួសជាញឹកញាប់។ កន្លងមក ប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ដោយសារតែផ្លូវជន់លិចរាល់ពេលមានភ្លៀងធ្លាក់។ យ៉ាងណាមិញ ក្រោយមានការស្ថាបនា និងដាក់ប្រព័ន្ធលូធំៗរួចមក ពួកគាត់បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែលែងមានទឹកលិចទៀតហើយ…

ព្យុះហូ វង់ បន្តបង្កឥទ្ធិពល! កម្ពុជាត្រៀមទទួលភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១០-១២ វិច្ឆិកា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពីស្ថានភាពធាតុអាកាសថ្មីៗនេះ ដោយសារឥទ្ធិពលនៃព្យុះទី២៦ ឈ្មោះ ហូ វង់ (Fung-wong)T2526 ដែលបក់លើរបបខ្យល់មូសុងឦសាន។ ព្យុះនេះនឹងជះឥទ្ធិពលលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះផ្ទាល់ឡើយ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២…

វិបត្តិថវិកាអាមេរិកបង្កការកកស្ទះអាកាសយានដ្ឋានធ្ងន់ធ្ងរ រាប់ពាន់ជើងហោះហើរត្រូវលុបចោល!

សហរដ្ឋអាមេរិក ៖ វិបត្តិ​កកស្ទះ​ចរាចរណ៍​អាកាស​នៅ​អា​មេ​រិ​ក​បាន​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត ដោយ​កាលពី​ថ្ងៃ​ទី​៩​វិច្ឆិកា ជើងហោះហើរ​យន្តហោះ​ជាង ២.២០០​ជើង ត្រូវ​បាន​លុប​ចោល​។ នេះ​ជា​ផល​វិបាក​ផ្ទាល់​នៃ​ការ​ជាប់​គាំង​ថវិកា​ជាតិ​ដែល​អូស​បន្លាយ​អស់​រយៈពេល ៤០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ច្រើន​ស​ប្ដា​ហ៍ សកម្មភាព​របស់​ព្រឹទ្ធសភា​អា​មេ​រិ​ក​បាន​បង្ហាញ​ពី​ពន្លឺ​នៃ​ដំណោះស្រាយ ក្នុង​កិច្ចចរចា​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ច្រកចេញ​ពី​ការ​ជាប់​គាំង​ថវិកា ឬ​ហៅ​ថា SHUTDOWN ដែល​ជា​ព្រឹត្តិការណ៍​ដ៏​យូរ​អង្វែង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ ទស្សនវិស័យ​នៃ​ដំណោះស្រាយ​នេះ​បាន​លេចឡើង​ស្រប​ពេល​ជាមួយ​នឹង​ភាព​វឹកវរ​នៅ​តាម​បណ្ដា​ព្រ​លាន​យន្តហោះ​នានា ដែល​បាន​ក្លាយជា​ចំណុច​ក្តៅ​ក្នុង​ការ​តតាំង​គ្នា​ខាង​នយោបាយ​លើ​បញ្ហា​ថវិកា​ជាតិ​។…

ភ្ញាក់ផ្អើល! សៀមរាបមាន «ព្រៃកោងកាងទឹកសាប» ធំជាងគេនៅកម្ពុជា ជិត ១០០ ហិកតា ត្រៀមទាក់ទាញទេសចរ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កំពុងជំរុញសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឱ្យបន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបដ៏កម្រនេះ ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះគឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ពិសេសសម្រាប់ខេត្តសៀមរាប ដែលបានប្រកាសដោយមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្តចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាបរបស់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប…

ក្រពើដ៏ធំហែលបង្កការភ័យខ្លាចនៅស្ទឹងស្ទោង ទីបំផុតត្រូវចាប់បានក្រោយតាមដាន ៣ ថ្ងៃ!

ខេត្តកំពង់ធំ ៖ សត្វ​ក្រពើ​ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ស្រុក​ស្ទោង ខេត្តកំពង់ធំ រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នេះ ទីបំផុត​ត្រូវ​បាន​ពលរដ្ឋ​សហការ​គ្នា​ចាប់​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ ការ​ភ្ញាក់ផ្អើល និង​ការ​ភ័យ​ខ្លាច​ពី​សត្វ​ក្រពើ​ធំ​១​ក្បាល ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ​នេះ បាន​កើត​មាន​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​មក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​នេះ កំពុង​ហែល​តាម​ដងស្ទឹង​ស្ទោង ហើយ​ក៏​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន…

មន្រ្តីនគរបាលជិះម៉ូតូគេចកង់បី បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ៖ មន្រ្តីនគរបាលម្នាក់ដែលជាអ្នកមានស័ក្ដិ៤កន្លះ បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអណោចអាធ័ម ដោយសារជិះម៉ូតូគេចកង់បី ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយស្លាប់បាត់បង់ជីវិត។ ហេតុការណ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានព្រែកបា ផ្លូវ៣៦៩ ភូមិចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ថោង រតនា ភេទប្រុស…

ដំណឹងល្អ! ផ្លូវ 383B ស្រុកពារាំង ដែលរងការខូចខាតដោយទឹកជំនន់ ពេលនេះបើកឱ្យដំណើរការឡើងវិញហើយ

ខេត្តព្រៃវែង៖ ផ្លូវខេត្តលេខ 383B ដែលមានប្រវែងជាង 5 គីឡូម៉ែត្រ តភ្ជាប់ពីឃុំរកា ទៅឃុំមេសរប្រចណ្ឌ័ ដោយឆ្លងកាត់ភូមិចំនួន 4 ធ្លាប់បានរងការហូរច្រោះដាច់ជាង 20 កន្លែង ដោយសារទឹកជំនន់កាលពីដើមខែតុលា។ ជាការឆ្លើយតប អាជ្ញាធរ និងមន្ត្រីជំនាញមន្ទីរសាធារណការខេត្ត បានប្រកាសបិទផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី 6…

អាជីវករឆ្នេរកែបព្រមទទួលកំហុសរឿងជួលតូប ៥០ដុល្លារ! ឯកភាពធ្វើកិច្ចសន្យា ៤ចំណុច ក្រោយអាជ្ញាធរហៅសួរនាំ

ខេត្តកែប៖ បន្ទាប់ពីមានការរិះគន់យ៉ាងផុសផុលពីសំណាក់ភ្ញៀវទេសចរណ៍ អំពីតម្លៃជួលតូប និងការរឹតត្បិតចំណតនៅឆ្នេរកែប រដ្ឋបាលក្រុងកែបបានហៅម្ចាស់អាជីវករម្នាក់មកសាកសួរ និងបានឈានដល់ការឯកភាពធ្វើកិច្ចសន្យា៤ចំណុច ដើម្បីធានាបាននូវសេវាកម្មល្អប្រសើរជូនភ្ញៀវទេសចរណ៍។ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តកែបបានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា ការរិះគន់បានកើតឡើងក្រោយមានវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ញៀវទេសចរណ៍បានលើកឡើងថា ចំណតសាធារណៈមុខតូបមិនអនុញ្ញាតឱ្យចតទេ លុះត្រាតែជួលតូបមួយក្នុងតម្លៃ ៥០ដុល្លារ ដែលធ្វើឱ្យពួកគេមានការមិនពេញចិត្តជាខ្លាំង។ ឆ្លើយតបនឹងបញ្ហានេះ…

ភ័យរត់ជាន់គ្នា! មីយ៉ាន់ម៉ាវាយកម្ទេចអគារ Scammer ១៤៨កន្លែង ដល់ព្រំដែនថៃរង្គើដី!

ប្រតិបត្តិការបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា កំពុងតែបន្តយ៉ាងក្ដៅគគុក និងទ្រង់ទ្រាយធំជាងមុនទៅទៀត។ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពរបបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារដ៏ចាស់ដៃ កម្ទេចអគារដែលសង្ស័យថាជាទីតាំងរបស់ក្រុម Scammer ចំនួន១៤៨អគារ ដែលការវាយប្រហារនេះ ថែមទាំងធ្វើឲ្យរង្គើដល់ដីប្រទេសថៃឯណោះ។ តាមការចុះផ្សាយរបស់កាសែត The Star បានឲ្យដឹងថា កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក…