admin

administrator

ក្រសួង ស្ថាប័ន រាជធានី-ខេត្ត រួមដៃគ្នាផ្សព្វផ្សាយសារប្រឆាំងគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យទូក

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា សកម្មភាពផ្សព្វផ្សាយដ៏ផុសផុលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយមានការចូលរួមពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងវិស័យឯកជន។ ជាពិសេស ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីកម្សាន្តសប្បាយនានា ដែលរៀបចំឡើងដោយរាជធានី-ខេត្ត។ លោកឧត្តមសេនីយ៍ឯក លឹម…

រឿងវាយតប់គ្នាផ្អើលបុណ្យកឋិន! សមត្ថកិច្ចបាត់ដំបងឃាត់ខ្លួនយុវជន៧នាក់បន្តទៀត ក្រោយបង្កហិង្សាទ្រង់ទ្រាយធំ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ បានបន្តប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ៧នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងករណីបង្កជម្លោះដោយហិង្សាដ៏ធំមួយ នៅក្នុងស្រុកគាស់ក្រឡ។ ជាក់ស្ដែង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលក្រោមការដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ…

ក្រសួងការងារ ប្រចាំការ ២៥ខេត្ត-ក្រុង ត្រៀមដោះស្រាយបញ្ហាជូនកម្មករនិយោជិត ក្នុងឱកាសបុណ្យអុំទូក

រាជធានីភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃឈប់សម្រាកដ៏ធំមួយរបស់ជាតិ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តបំពេញបេសកកម្មប្រចាំការ ដើម្បីធានាបាននូវការដោះស្រាយបញ្ហា និងសម្របសម្រួលរាល់កង្វល់របស់បងប្អូនកម្មករ-និយោជិតឱ្យបានទាន់ពេលវេលា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់កាលពីថ្ងៃទី ៤ ខែវិច្ឆិកា…

ចិន​ប្រហារជីវិត​មេខ្លោង​ឧក្រិដ្ឋកម្ម​បោកប្រាស់​អនឡាញ​នៅ​មីយ៉ាន់ម៉ា ព្រមទាំង​បក្ខពួក​៤នាក់​ទៀត!

តុលាការ​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៤ ខែវិច្ឆិកា បាន​ប្រកាស​សាលក្រម​កាត់ទោស​ប្រហារជីវិត​លោក Bai Suocheng ដែលជា​មេខ្លោង​ឧក្រិដ្ឋកម្ម​ដ៏​ល្បីល្បាញ​នៅ​តំបន់ Kokang ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។ លោក Bai ត្រូវបាន​រកឃើញ​ថា​មាន​ទោស​ពីបទ​ដឹកនាំ​បណ្តាញ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ (Scam) ល្បែងស៊ីសង និង​ការជួញដូរ​គ្រឿងញៀន ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ចិន​ចំនួន ៦​នាក់​បាន​ស្លាប់។ តុលាការ​ស្រុក Shenzhen ក្នុង​ខេត្ត Guangdong…

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនដែលសុំថៃបើកច្រកព្រំដែនឡើយ ទោះថៃចង់បិទ១០០ឆ្នាំទៀតក៏ដោយ!

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារយ៉ាងច្បាស់ៗនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅនេះ ដោយបានបញ្ជាក់អំពីជំហររបស់កម្ពុជា ចំពោះការបើកច្រកទ្វារព្រំដែនជាមួយប្រទេសថៃ។ សម្តេចបានរំលឹកឡើងវិញថា តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មក…

ដំណឹងល្អ! ខ្មែរ ប៊ែវើ​រីជីស ប្រកាស​ទិញ​ស្រូវ​ពី​កសិករ ៥ពាន់តោន រៀងរាល់ឆ្នាំ តម្លៃ​សមរម្យ ១០០០រៀល នឹង​ចែកចាយ​នៅ ជីប ម៉ុង ស៊ុបភើម៉ាឃីត

(ភ្នំពេញ)៖ ដើម្បី​ជួយ​សម្រាល​បន្ទុក និង​បានឮ​សម្រែក​លំបាក​របស់​ប្រជា​កសិករ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​ប្រកាស​ប្រមូល​ទិញ​ស្រូវ ៥,០០០​តោន ជា​រៀង​រាល់​ឆ្នាំ ក្នុង​តម្លៃ ១០០០​រៀល ពី​កសិករ​គ្រប់​ខេត្ត​ក្រុង ដើម្បី​កសិករ​យើង​បាន​សម្រួល​ជីវភាព និង​បាន​ប្រាក់​ចំណូល​ទូទាត់​ថ្លៃ​ចំណាយ​នានា​។ ចំពោះ​ស្រូវ​ដែល​ទិញ​បាន ក្រុមហ៊ុន​នឹង​យក​មក​ចែកចាយ​លក់​នៅ​តាម​បណ្តា…

ព្យុះទីហ្វុង «កាលម៉េហ្គី» សម្លាប់មនុស្ស ៦៦ នាក់នៅហ្វីលីពីន, សេប៊ូ រងគ្រោះធ្ងន់ធ្ងរបំផុត!

គិតត្រឹម​ថ្ងៃ​ពុធ​ទី៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង «កាលម៉េហ្គី (Kalmaegi)» ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់​៦៦នាក់​ហើយ ដោយខេត្ត Cebu ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ មាន​មនុស្ស​បាត់បង់​ជីវិត​​៤៩នាក់។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត មនុស្ស​២៦​នាក់នៅតែបាត់ខ្លួន ខណៈដែលអ្នកស្រុកចាប់ផ្តើមសម្អាតផ្ទះ និងកន្លែង​អាជីវកម្មដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ ទីក្រុង…

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតជាង ១ពាន់នាក់ត្រឹម ៩ខែ! តើសាហេតុអ្វីខ្លះ?

របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន ១.០៦២​នាក់។ ទោះបីជា​តួលេខ​នេះ​មានការ​ថយ​ចុះ​ប្រមាណ ៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដែលមាន​អ្នក​ស្លាប់ ១.១៥៨​នាក់​ក៏ដោយ ក៏​នៅតែ​ជា​ចំនួន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ ក្រៅពី​ការបាត់បង់​ជីវិត អ្នករងរបួស​ក៏មាន​ចំនួន​ច្រើន​ផងដែរ ដោយមាន ២.២៥៦​នាក់​ក្នុង​អំឡុង​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំនេះ។ តួលេខ​នេះ​បាន​ធ្លាក់ចុះ ២៤% បើ​ធៀប​នឹង ២.៩៦២​នាក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។ គួរឲ្យ​កត់សម្គាល់…

G20៖ វិសមភាពសកលកំពុងតានតឹង! សហគមន៍អន្តរជាតិត្រូវរួមគ្នាឆ្លើយតបជាបន្ទាន់

អន្តរជាតិ ៖ គណៈកម្មាធិការអ្នកជំនាញការឯករាជ្យពិសេសមួយរបស់ក្រុមប្រទេស G20 កាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានចេញផ្សាយរបាយការណ៍ដ៏គួរឲ្យបារម្ភមួយ ដោយអំពាវនាវជាបន្ទាន់ឲ្យសហគមន៍អន្តរជាតិទាំងមូលរួមគ្នាឆ្លើយតបនឹងបញ្ហាវិសមភាពសកល ដែលកំពុងតែរីករាលដាល និងមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ របាយការណ៍នេះបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសចំនួន ៨៣% ដែលមានចំនួនប្រជាជនសរុបស្មើនឹង ៩០% នៃពិភពលោកទាំងមូល បានធ្លាក់ចូលក្នុងលក្ខខណ្ឌនៃនិយមន័យ “វិសមភាពកម្រិតខ្ពស់” របស់ធនាគារពិភពលោក។…

ក្រសួងមហាផ្ទៃប្រកាសទោសធ្ងន់ចំពោះបទល្មើសគាស់ផ្ទះ! ៣ ទៅ ១០ឆ្នាំ ក្នុងរដូវបុណ្យអុំទូក

នៅ​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចាកចេញ​ពី​ផ្ទះសម្បែង តូប​លក់ដូរ និង​ហាង​នានា​ដើម្បី​ទៅ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក រយៈពេល​៣​ថ្ងៃ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ដ៏​សំខាន់​មួយ​អំពី​ទោសទណ្ឌ​ចំពោះ​បទល្មើស​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ។ លោក​ឧត្តមសេនីយ៍ឯក ទូច សុខៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ តាមរយៈ​បណ្តាញ​សង្គម​ថា សកម្មភាព​គាស់​ផ្ទះ ឬ​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ ត្រូវ​បាន​ចាត់ទុកជា «បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការប្រព្រឹត្ត​អំពើ​ហិង្សា»។…