admin

administrator

ប៉ៃលិនបេីកទ្វារស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ នាឱកាសបុណ្យអុំទូក

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះករ បាន​សម្រុក​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា។ ទិដ្ឋភាព​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​លក់ដូរ​នៅ​តាម​កន្លែង​កម្សាន្ត​នីមួយៗ​មមាញឹក​ស្ទើរតែ​មិន​ទាន់។ ភ្ញៀវ​ទេសចរ​ម្នាក់ ឈ្មោះ​វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្ត​បាត់ដំបង បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ថា ៖ ក្នុង​ឱកាស​បុណ្យអុំទូក អកអំបុក…

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់ ១ពាន់លានដុល្លារនាពេលអនាគតដ៏ខ្លី!

រាជធានីភ្នំពេញ ៖ កម្ពុជា និងតួកគីយ៉េ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…

✨ស្រាយ​អាថ៌កំបាំង​រូប​ទន្សាយ​លើ​ព្រះច័ន្ទ! ស្វែងយល់​ពី​ប្រវត្តិ​បុណ្យ​សំពះព្រះខែ អកអំបុក!

រាជធានី​ភ្នំពេញ ៖ ខណៈ​ពិធី​បុណ្យសំពះព្រះខែ និង​អកអំបុក នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​យប់​ថ្ងៃ​​ពុធ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​។ នា​ថ្ងៃនេះ​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​ប្រវត្តិ​ខ្លះ​ៗ​នៃ​ពិធីបុណ្យ​នេះ​ជូន​ដល់​ប្រិ​យ​មិត្ត​បាន​ជ្រាប​។ ប្រភព​ពិធី​បុណ្យសំពះព្រះខែ អកអំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី​អដ្ឋកថា​ចរិយា​បិដក ភាសាបាលី​ចែង​ថា ៖…

ព្យុះកាលម៉េហ្គី អាចនឹងមកដល់កម្ពុជានៅថ្ងៃទី៨ វិច្ឆិកា! ក្រសួងធនធានទឹក ប្រកាសពីស្ថានភាពធាតុអាកាស។

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ព្យុះ​ទី​២៥ ឈ្មោះ​កាល​ម៉េ​ហ្គី នៅ​មិន​ទាន់​បង្ក​ការ​រំខាន​ខ្លាំង​ដល់​ពិធីបុណ្យ​អុំទូក​នា​ពេល​បច្ចុប្បន្ន​នេះ​នៅឡើយ​ទេ ។ ប៉ុន្តែ​ឥទ្ធិពល​នៃ​ព្យុះ​នេះ អាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ខាង​មុខ ។ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​ដល់​២១​អង្សា​សេ ចំណែក​សីតុណ្ហភាព​អតិបរមា​គឺ​២៩​អង្សា​សេ ។…

សៀមរាប៖ ភាពអស្ចារ្យនៃបុណ្យអុំទូកថ្ងៃទី១ នាំមកនូវស្នាមញញឹមរាប់លាន ក្រោមការសរសើរពីសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមក្នុងទឹកដីអង្គរ ខេត្តសៀមរាប ពិតជាបាននាំមកនូវភាពសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេង ក៏ដូចជាបរិយាកាសដ៏រស់រវើកដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សិបម៉ឺននាក់ផងដែរ។…

វិនិយោគិនសិង្ហបុរីសម្រុកទិញអចលនទ្រព្យជប៉ុន ខណៈយ៉េនធ្លាក់ចុះ និងទេសចរណ៍រីកដុះដាល

វិនិយោគិនសិង្ហបុរីកាន់តែច្រើនឡើងៗ ទាំងអ្នកទិញឯកជន និងក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ កំពុងតែបោះទុនយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន។ ការទាក់ទាញសំខាន់ៗរួមមានការធ្លាក់ចុះថ្លៃប្រាក់យ៉េន និងកំណើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យទេសចរណ៍។ យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថា នៅក្រុមហ៊ុនវិនិយោគអចលនទ្រព្យ FM Investment វិនិយោគិនសិង្ហបុរីមានចំនួនប្រមាណពាក់កណ្តាលនៃការធ្វើប្រតិបត្តិការសរុបទាំងអស់ ដែលកើនឡើងពី 30% កាលពីឆ្នាំមុន ហើយបានវ៉ាដាច់វិនិយោគិនហុងកុង ក្លាយជាក្រុមអតិថិជនធំជាងគេបង្អស់។…

ផ្ទុះឆោឡោ! ឃាត់ខ្លួនខ្មែរ-ចិន ២២នាក់ ក្នុងប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ នៅកំពង់ស្ពឺ!

កំពង់ស្ពឺ៖ អំណាចសមត្ថកិច្ចមិនដែលបន្ធូរដៃ! កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ឈានទៅដល់ការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនជនជាតិចិន និងខ្មែរចំនួន ២២នាក់។ ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីការស្រាវជ្រាវយ៉ាងល្អិតល្អន់ ដើម្បីលុបបំបាត់អំពើល្មើសច្បាប់ក្នុងសង្គម។ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការឆ្មក់ចូលទីតាំងលេងបៀរខុសច្បាប់ខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន…

ហាឡាន់ បន្ទាបខ្លួន! ថាខ្លួននៅឆ្ងាយមិនអាចប្រៀបធៀបជាមួយ Messi និង Ronaldo ព្រោះតួលេខគ្រាប់បាល់ខុសគ្នាដាច់

ខ្សែប្រយុទ្ធដ៏លេចធ្លោ Erling Haaland បានបង្ហាញការបន្ទាបខ្លួនយ៉ាងខ្លាំង ចំពោះការប្រៀបធៀបរូបគេទៅនឹងកំពូលតារាបាល់ទាត់ពិភពលោក Lionel Messi និង Cristiano Ronaldo ដោយបានអះអាងថា “គ្មាននរណាម្នាក់” អាចតាមទាន់កំណត់ត្រាដ៏អស្ចារ្យនៃការស៊ុតបញ្ចូលទីរបស់ពួកគេបានឡើយ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប Manchester…

ចិនខឹងសម្បារ! ច្រានចោលការចោទប្រកាន់របស់លោកត្រាំ រឿងសាកល្បងនុយក្លេអ៊ែរសម្ងាត់

ទីក្រុងប៉េកាំង ប្រកាសបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសចិនបានធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់។ ការបដិសេធនេះបានធ្វើឡើង ខណៈចិនបានសង្កត់ធ្ងន់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏យូរលង់របស់ខ្លួន ក្នុងការផ្អាកការបំផ្ទុះនុយក្លេអ៊ែរជាសកល។ កាលពីថ្ងៃទី៣ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងយ៉ាងច្បាស់ថា ប្រទេសចិនបាន «គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ» ហើយបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ…

ព្យុះ​កាលម៉េហ្គី​នាំ​ភ្លៀង​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​មក​កម្ពុជា​ពី​ថ្ងៃ​ទី​៥ ដល់​ទី​៧ វិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយបង្ហាញថា ព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ដែលបានវិវត្តទៅជាព្យុះសង្ឃរា មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បណ្តាលឲ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា…