admin

administrator

ឱកាសមាស! កម្ពុជា-អូស្ត្រាលី ចុះកិច្ចព្រមព្រៀងធំ បើកផ្លូវឱ្យនិស្សិតខ្មែរទៅសិក្សា និងហាត់ការ២ឆ្នាំនៅអូស្ត្រាលី

នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាជាមួយលោក Cameron Baker ប្រធានស្នងការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ។ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១-៣…

កម្ពុជា-អាម៉េរិក ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំជាមួយលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលម្អិតអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។…

BBC ត្រៀមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបខ្មែរទៅកាន់ពិភពលោក!

ទីក្រុងឡុងដ៏៖ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) បានជួបពិភាក្សាការងារយ៉ាងសំខាន់ជាមួយតំណាងបណ្តាញព័ត៌មានអន្តរជាតិ BBC Global News Limited។ ជំនួបនេះបានប្រព្រឹត្តទៅជាមួយលោក…

សិប្បកម្មទឹកកក «នាគមាស» នៅដូនកែវ រងការពិន័យ និងបង្ខំឱ្យកែប្រែ បន្ទាប់ពីល្មើសច្បាប់បរិស្ថាន និងបង្កផលប៉ះពាល់ក្លិនហ្គាស

ខេត្តតាកែវ៖ សិប្បកម្មផលិតទឹកកកយីហោ «នាគមាស» មួយកន្លែង ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានក្រុមការងារអធិការកិច្ចបរិស្ថាន រកឃើញថាបានដំណើរការអាជីវកម្មដោយគ្មានកិច្ចសន្យាការពារបរិស្ថានត្រឹមត្រូវ និងបានបង្កផលប៉ះពាល់ក្លិនហ្គាសយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅជុំវិញ។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានអំពីបញ្ហាក្លិនហ្គាសចេញពីម៉ាស៊ីនផលិតទឹកកក បានសាយភាយប៉ះពាល់ដល់សុខភាព…

ជំហរម៉ឺងម៉ាត់! លោកបណ្ឌិត គិន ភា អះអាងថា ថៃត្រូវប្រគល់ប្រាសាទខ្មែរមកវិញ មុន ICJ កាត់សេចក្តី

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា នេះបានបញ្ជាក់ជំហរម៉ឺងម៉ាត់ថា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី គឺជារបស់ខ្មែរសុទ្ធសាធ ដែលស្ថិតក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាបានដាក់បណ្ដឹងករណីទាំងបួននេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់ហើយ តាំងពីថ្ងៃទី១៥…

ហ្វីលីពីនរងគ្រោះធ្ងន់ធ្ងរ! ព្យុះ Kalmaegi សម្លាប់មនុស្សជាង ៥០នាក់ និងប៉ះពាល់ប្រជាជនរាប់សែននាក់

ហ្វីលីពីន ៖ ព្យុះទីហ្វុង Kalmaegi បាននិងកំពុងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសហ្វីលីពីន ដោយបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងជះឥទ្ធិពលដល់ប្រជាជនរាប់សែននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន។ គិតត្រឹមម៉ោង ៦:០០ព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា របាយការណ៍បានឲ្យដឹងថា ព្យុះទីហ្វុង Kalmaegi បានសម្លាប់មនុស្សចំនួន ៥២នាក់ និងបន្សល់ទុកមនុស្ស…

ដំណឹងល្អ! ទំនប់អាងទឹកសួង៧៨ ត្រូវបានជួសជុល និងស្ដារឡើងវិញ ត្រៀមបម្រើវិស័យកសិកម្ម និងជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅស្រុកជីក្រែង!

ខេត្តសៀមរាប ៖ ទំនប់អាងទឹកសួង៧៨ ដែលមានទីតាំងក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកសាងឡើងតាំងពីសម័យប៉ុលពតម្ល៉េះ។ ទំនប់នេះមានតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹកពីស្ទឹងជីក្រែង និងផ្ទៃរងទឹកភ្លៀង ដើម្បីផ្គត់ផ្គង់ដល់ការស្រោចស្រពលើផ្ទៃដីកសិកម្ម ដំណាំរួមផ្សំ និងសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ទោះជាយ៉ាងណា ក្នុងរយៈពេលកន្លងមក តួទំនប់អាងទឹកសួង៧៨ បានរងការខូចខាតយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា បណ្តាលឱ្យមានការហូរច្រោះដាច់ និងទ្រុឌទ្រោមស្ទើរទាំងស្រុង។ សំណង់សិល្បការ្យនានាដែលបំពាក់លើទំនប់ ក៏មិនអាចគ្រប់គ្រង…

អង្គការ CTO ចែកជំនួយសង្គ្រោះដល់កុមាររងគ្រោះដោយសង្គ្រាមព្រំដែនជាង ១៦០០ នាក់នៅឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ អង្គការកែប្រែសហគមន៍ (CTO) រួមជាមួយដៃគូ បានរៀបចំពិធីចែកជំនួយសង្គ្រោះជាស្បៀង សម្ភារៈសិក្សា និងសាច់ប្រាក់ ដល់កុមារសរុប ១៦០៣ នាក់ ដែលរងផលប៉ះពាល់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅ។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាថ្នល់បត់ ភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក យិញ…

ក្រសួងដែនដី បកស្រាយរឿងរុះរើសំណង់សាលាជ័យថាវី បិទផ្លូវសាធារណៈ! ទទូចឱ្យសាធារណជនយល់ និងចូលរួមថែរក្សាសណ្ដាប់ធ្នាប់

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះព័ត៌មានលើបណ្តាញសង្គម MNT-News ទាក់ទងនឹងការស្នើសុំឱ្យមន្ត្រីក្រសួងចុះពិនិត្យការរុះរើសំណង់សាលាជ័យថាវី ដែលអាចបម្រើផលប្រយោជន៍បុគ្គលឯកជនណាមួយនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីបំភ្លឺជាសាធារណៈ។ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី រុះរើនេះ គឺផ្អែកលើការចុះពិនិត្យទីតាំងជាក់ស្តែង និងបានរកឃើញថា៖ ១.…

រុស្ស៊ីរង់ចាំការបំភ្លឺពីអាមេរិកជុំវិញគម្រោងតេស្តនុយក្លេអ៊ែររបស់លោកត្រាំ

វិមានក្រឹមឡាំងបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ថាខ្លួនកំពុងទន្ទឹងរង់ចាំការបំភ្លឺជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងប្រសាសន៍របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងពីលទ្ធភាពនៃការបន្តសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ។ ការថ្លែងការណ៍នេះត្រូវបានដកស្រង់ចេញពីសារព័ត៌មាន TASS។ កាលពីចុងខែតុលា កន្លងទៅ លោក ត្រាំ បានប្រកាសពីការបញ្ជាឲ្យមានការធ្វើតេស្តនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ដោយបានសង្កត់ធ្ងន់ថា ប្រទេសនេះមិនគួរបណ្តោយឲ្យ «យឺតយ៉ាវជាងរុស្ស៊ី និងចិន»…