រន្ធត់ណាស់! ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះដីទាំងព្រឹកនៅភ្នំពេញ។
ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវប្រឈមនឹងហេតុការណ៍អគ្គិភ័យដ៏សោកសៅមួយទៀត កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយសារការសង្ស័យឆ្លងចរន្តអគ្គិសនី បានបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ឆាបឆេះខ្ទេចខ្ទីគ្មានសល់ទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយផ្ទះកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ…
