បារាំងត្រៀមខ្លួនសម្រាប់សង្គ្រាមអវកាស! ម៉ាក្រុងប្រកាសចំណាយជាង ៤,២ ពាន់លានអឺរ៉ូ ពង្រីកសមត្ថភាពយោធាអវកាសដល់ឆ្នាំ ២០៣០។
ប្រទេសបារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសយ៉ាងច្បាស់លាស់កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងទូលូ (Toulouse) ថា បារាំងនឹងបង្កើនការចំណាយលើការអភិវឌ្ឍន៍វិស័យអវកាសយោធា រហូតដល់ឆ្នាំ២០៣០ ដោយបែងចែកថវិកាបន្ថែមមិនតិចជាង ៤,២ ពាន់លានអឺរ៉ូ។ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពច្បាប់កម្មវិធីយោធា ដោយលោក ម៉ាក្រុង ជឿជាក់យ៉ាងមុតមាំថា…
