រថយន្តសាំយ៉ុងដឹកគ្រឿងសមុទ្រ បើកគេចម៉ូតូជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវបាក់ខ្ទេច៦កង់នៅមុខព្រលានពោធិ៍ចិនតុងរបួសធ្ងន់អ្នកបើកបរ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងដឹកគ្រឿងសមុទ្រមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿនគេចម៉ូតូឆ្លងផ្លូវជ្រុលបុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ ៦ កង់ខ្ទាតចេញហើយរថយន្តខ្ទេចមុខអ្នកបើកបររងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីទៀបភ្លឺថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៥នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីមុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងក្នុងភូមិព្រៃទាទី ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តដែលកើតមានគ្រោះថ្នាក់ម៉ាកសាំយ៉ុងពណ៌លឿងអត់ផ្លាកលេខបើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណបានរងរបួសធ្ងន់ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកគ្រឿងសមុទ្រខាងលើធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតចូលរាជធានីភ្នំពេញ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានគេចម៉ូតូមួយគ្រឿងដែលបត់ឆ្លងផ្លូវក៏បានជ្រុលទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវផ្នែកខាងក្បាលពេញទំហឹងបណ្ដាឲ្យបាក់ចំនួន៦កង់ហើយខ្ទេចចេញពេញដងផ្លូវ។ ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរជាប់របាំងថ្មបង្កឲ្យអ្នកបើកបររងរបួសធ្ងន់។ តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ម្ចាស់គ្រឿងសមុទ្របានយករថយន្តមកសេងគ្រឿងសមុទ្រ។…
