រថយន្តបុកអ្នកជិះកង់ហាត់ប្រាណស្លាប់! អូសកង់ជាប់ខ្លួនរហូតជិត១០គីឡូម៉ែត្រ ទើបធ្លាក់ចុះ
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ដែលចេញជិះកង់ហាត់ប្រាណជាប្រចាំ បានជួបគ្រោះអកុសល បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសាររថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ គួរឲ្យរន្ធត់ជាងនេះ រថយន្តបង្កបានអូសកង់ជនរងគ្រោះជាប់ទៅជាមួយ ប្រមាណជិត១០គីឡូម៉ែត្រ ទើបធ្លាក់ចុះរួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ…
